ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកម្លាំងចុះបង្រ្កាប ទីតាំងបនល្បែងជល់មាន់ ដុះស្លែមួយកន្លែង នៅឃុំព្រែកកុយ ស្រុកកងមាស

ភ្នំពេញ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១១ មករានេះបានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះបង្រ្កាបទីតាំង បនល្បែងជល់មាន់មួយកន្លែង នៅភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស។

ប្រជាពលរដ្ឋ បានសម្ដែងសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះប្រតិបត្តិការ បង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះ។ បន្ថែមពីលើនេះ សាធារណជនអំពាវនាវ ដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ត្រូវធ្វើយ៉ាងណាតាមវែកមុខ អ្នកកាងបទល្មើសនៅពីក្រោយខ្នងឲ្យបាន ដើម្បីកុំយកមកផ្តន្ទាទោសតាមច្បាប់ ដែលបានកំណត់។

ប្រវត្តិរឿង៖ បនល្បែង ជល់មាន់ និងអាប៉ោង មួយកន្លែង ដ៏ធំនៅឃុំព្រៃគុយ ស្រុកកងមាស បើកលេង យ៉ាងគគ្រឹកគគ្រេង គ្មានរំខានដល់អាជ្ញាធរ
ភ្នំពេញ៖ បនល្បែង ជល់មាន់និង អាប៉ោងដ៏ធំមួយស្ថិត នៅភូមិគោហេ ឃុំព្រៃគុយ ស្រុកកងមាស ខេត្តកំពង់ចាមបានបើកលេង រាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការរំខាន ពីសមត្ថកិច្ចសោះឡើយ ខណៈល្បែងភ្នាល់នេះ ចាញ់ឈ្នះខ្ទង់ម៉ឺនដុល្លារ ក្នុងមួយគូ និងមួយក្តារនោះ។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងលើ បានប្រាប់ឲ្យដឹងថា បនល្បែងជល់មាន់ និង ចាក់អាប៉ោងមួយនេះ គឺបានបើកជាយូរមកហើយ ដោយម្ចាស់ទីតាំង មានឈ្មោះ ឡុង ប៊ុនណា ហៅឆាយ ហើយការបើកនេះ គឺមានអ្នកញៀនល្បែង ជល់មាន់ និងអាប៉ោងទៅពីតាមបណ្តា ខេត្តនានា និងភ្នំពេញជាដើម ហើយមានក្រុមអ្នក លេងខ្លះជា សមត្ថកិច្ចផងដែរ។

ប្រភពបានបន្តទៀតថា ចាប់តាំង ពីបនល្បែងមួយនេះ បើកលេងមក គ្មានឃើញសមត្ថកិច្ចណា ទៅក្បែរនោះទេ ដោយសារតែម្ចាស់ បនល្បែងនេះអាងខ្នងជាអ្នកធំ និងយកដុល្លារទៅបិទភ្នែក អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ហើយមួយវិញទៀតអាជ្ញាធរ នៅក្នុងឃុំនិងស្រុកនោះ ក៏មានទៅលែងផងដែរ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋបាន អំពាវនាវ ឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការជាបន្ទាន់ ផងដែរ ដោយសារតែការលេងនេះ អាចប៉ះពាល់ដល់អ្នកភូមិខណៈ មានអ្នកទៅលេងខ្លះចាញ់ ហើយខឹងបានបើករថយន្តលឿន ដែលអាចធ្វើឲ្យ មានការប៉ះពាល់ដល់អាយុជីវិត អ្នកភូមិនិង កូនសិស្សសាលា ដែលពួកគេទៅរៀនជាដើម។

សូមបញ្ជាក់ថាកាលពីកន្លងទៅ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រប់ភូមិឃុំទាំងអស់ ហាមមិនឲ្យ មានបនល្បែង គ្រប់ប្រភេទ ហើយប្រសិនមាននឹង ត្រូវចាត់វិធានការជាបន្ទាន់។ ប៉ុន្តែបនល្បែងនៅក្នុងភូមិ ឃុំ ខាងលើនេះបានបើក ជាយូរមកហើយដោយ បំពានការអំពាវនាវ របស់ប្រមុខក្រសួង មហាផ្ទៃ និងច្បាប់ដែលត្រូវបានហាមឃាត់ទៀតផង៕

To Top