ព័ត៌មានជាតិ

សម្ដេចតេជោ អរគុណ អ្នកសារព័ត៌មាន ជាតិ-អន្ដរជាតិ ដែលផ្សាយល្អ ពីកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណ អ្នកសារព័ត៌មានជាតិ-អន្ដរជាតិ ដែលបានចូលរួម ផ្សាយព័ត៌មានពិត និងព័ត៌មាន វិជ្ជមានល្អ ពីកម្ពុជា ដែលជាការរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចតេជោ បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា “អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួមផ្សាយ ព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អ ពីកម្ពុជា ដែលជាការរួមចំណែក ដល់ការអភិវឌ្ឍ ប្រទេសជាតិ។ សង្ឃឹមថា នឹងបានជួបបងប្អូន អ្នកសារព័ត៌មានទាំងអស់ នៅអាទិត្យក្រោយនេះ” ។

ជាងនេះទៅទៀត នាយករដ្ឋមន្ត្រី លើកឡើងទៀតថា ក្នុងពេលដែលប្រទេសជាតិ មានសុខសុវត្ថិភាព ដូចសព្វថ្ងៃ ពលរដ្ឋចង់ទៅកំសាន្ត សប្បាយនៅទីជិត ឬឆ្ងាយក៏មិនភ័យព្រួយដែរ ។

នាយករដ្ឋមន្ត្រីបន្ដថា កម្ពុជា មានទីកន្លែងកំសាន្តល្អៗ និងរមណីយដ្ឋានស្អាតៗ ជាច្រើន ដែលត្រូវបានរៀបចំឡើង ក្រោយពីប្រទេសជាតិ មានសុខសន្តិភាព ។

សម្តេចប្រកាសថា កម្ពុជាដាច់ខាត ត្រូវតែមានសន្តិភាព ដើម្បីមានឱកាស​ និងពេលវេលាអភិវឌ្ឍន៍ ប្រទេសឲ្យរីកចម្រើន៕ ដោយ៖ អេង ប៊ូឆេង

To Top