ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានទៅទស្សនាក្រុងព្រះសីហនុ នៅក្នុងសប្តាហ៍នេះ ។ ក្រៅពីទស្សនាតំបន់សំខាន់ៗ លោកមានការប្រជុំ និងសកម្មភាពសំខាន់ៗមួយចំនួន ដែលគួរឲ្យចាប់អារម្មណ៍ នៅតំបន់ខុសគេមួយនេះ នៃប្រទេសកម្ពុជា គឺជាទីក្រុង ដែលមានការប្រែប្រួលយ៉ាងលឿន។ នេះបើតាមការផ្សព្វផ្សាយ របស់ទូតអាមេរិក នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
នៅថ្ងៃដំបូង លោកបានជួបជាមួយតំណាងនៃអង្គការលីកាដូ និងអង្គការអាដហុកនៅកម្ពុជា ។ លោកក៏បានទៅសម្តែងការគួរសម នៅអគ្គកុងស៊ុលវៀតណាម ដែលជាស្ថានបេសកកម្មទូតតែមួយគត់ នៅក្រុងព្រះសីហនុ ហើយបានទៅព្រះវិហារ St. Michael ដែលជាអាគារប្រវត្តិសាស្រ្តមួយ ដែលត្រូវបានគូរប្លង់ដោយស្ថាបត្យករខ្មែរ គឺលោក វណ្ណ ម៉ូលីវណ្ណ ។ ដែលជាព្រះវិហារតែមួយគត់ ក្នុងចំណោមព្រះវិហារចំនួន ២ ដែលមិនត្រូវបានបំផ្លាញ ដោយពួកខ្មែរក្រហម។
ពេលនេះ ព្រះវិហារនេះដឹកនាំគម្រោងអន្តរនិកាយ សម្រាប់យុវជន និងក្រុមមនុស្ស ដែលមិនទទួលបានការយកចិត្តទុកដាក់ទៅលើ៕