ភ្នំពេញ : ព្រោះតែភ្លើងប្រច័ណ្ឌបុរសម្នាក់ បានសម្លាប់សង្សារ រួចបានអារកសម្លាប់ខ្លួនឯងតាមក្រោយ ស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីប្អូនស្រីជនរងគ្រោះ បានទូរស័ព្ទចូលហើយ គ្មានអ្នកលើក ដោយមានការសង្ស័យ ប្អូនស្រីសពរងគ្រោះក៏បានមកដល់បន្ទប់ជួល ហើយបានស្រែកហៅ តែពុំមានអ្នកឆ្លើយនោះទេ ទើបសម្រេចចិត្ត ហៅអ្នកជិតខាងនិងម្ចាស់ផ្ទះជួល ឱ្យជួយមកមើល ក៏ស្រាប់តែឃើញបងស្រីខ្លួន និងជនសង្ស័យស្លាប់ទាំងពីរ នៅក្នុងបន្ទប់នោះតែម្ដង។ បន្ទាប់មក ក៏មានការរាយការណ៍ដល់សមត្ថកិច្ច ធ្វើការហ៊ុមព័ទ្ធទីតាំងកើតហេតុ។ បច្ចុប្បន្នសពកំពុងរង់ចាំជំនាញ មកធ្វើកោសល្យវិច័យ៕