ព័ត៌មានជាតិ

សហភាពសហជីពកម្ពុជា មិនគាំទ្រក្រសួងការងារ កែសម្រួលប្រាក់ឈ្នួល វេនការងារយប់កម្មករ

ភ្នំពេញ ៖ សហភាពសហជីពកម្ពុជា ដែលមានលោក រ៉ុង ឈុន ជាប្រធាន មិនគាំទ្រ និងច្រានចោលចំពោះគម្រោង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ត្រង់មាត្រា១៤៤ថ្មី ដោយកែសម្រួល អត្រាប្រាក់ឈ្នួលវេនការងារយប់ ស្នើអត្រាប្រាក់ឈ្នួលវេនការងារថ្ងៃ ដែលនាំឲ្យបាត់បង់ផលប្រយោជន៍ កម្មករ និយោជិត ។

សេចក្តីថ្លែងការណ៍ របស់សហភាពសហជីពកម្ពុជាឲ្យដឹងថា គម្រោងវិសោធនកម្ម របស់ក្រសួងការងារ ជាជម្រើសដ៏អាក្រក់បំផុត ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍កម្មករ និយោជិតធ្វើការងារវេនយប់ ជាបន្តបន្ទាប់ ។ ក្រសួងធ្វើបែបនេះ ជាការផ្គាប់ចិត្តថៅកែក្រុមហ៊ុន មិនបានគិតពីផលប្រយោជន៍ និងការលំបាកកម្មករ ដែលកំពុងប្រឈមសព្វថ្ងៃ ជាពិសេសកម្មករ ធ្វើការវេនយប់ ៕

To Top