ភ្នំពេញ៖ ដោយសារឃើញភាព រញ៉េរញ៉ៃ របស់អ្នកសារព័ត៌មាន អនឡាញ គ្មានវិជ្ជាជីវៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញពាក្យស្លោក “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។
ការដាក់ចេញនេះ ដើម្បីដាស់តឿនពួកគេ កុំបង្កបញ្ហាអសកម្មនានា ដោយការជេរប្រមាថជាដើម។
សម្តេចតេជោបានថ្លែងថា សម្តេចអន់ចិត្តចំពោះអ្នកព័ត៌មានអនឡាញ តាមហ្វេសប៊ុកមួយចំនួន ដែលធ្វើជាចាហ្វាយ អ្នករាយការណ៍ និងពិធីករក៏ខ្លួនឯង ។
ជាមួយគ្នានេះសម្តេចថា រដ្ឋមន្រ្តីព័ត៌មាន បានស្នើឲ្យមេធាវីរាជរដ្ឋាភិបាល ការពារក្តីអ្នកកាសែត ។
តែសម្តេចថា ការពារម៉េចបើទៅជេរគេ ដែលនេះគឺជាការបំពានសិទ្ធិអ្នកដទៃ៕