ព័ត៌មានជាតិ

វិនិយោគិនបារាំង មានបំណងវិនិយោគទុន លើវិស័យអាកាសចរណ៍ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ វិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង មានបំណងចង់មកវិនិយោគទុន លើវិស័យអាកាសចរណ៍នៅខេត្តបាត់ដំបង ដើម្បីទាក់ទាញអ្នកទេសចរបន្ថែមទៀត មកកាន់ខេត្តនេះ។ នេះបើយោងតាម រដ្ឋបាលខេត្តបាត់ដំបង។

ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company បានធ្វើបទបង្ហាញ អំពីគម្រោងមកវិនិយាគ លើវិស័យអាកាសចរណ៍ដឹកអ្នដំណើរ ដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច ដើម្បីជួយជំរុញ ឲ្យវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចអ្នកទេសចរ មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង ។

ជាការឆ្លើយតប លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្រចំពោះគម្រោង ចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យ ព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។ លោក បានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យ គឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរ ដែលធ្វើដំណើរបានលឿន ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត៕

To Top