ព័ត៌មានជាតិ

គ ប ម សង្ឃឹមថា លោក កឹម សុខា នឹងមានសេរីភាពវិញ

ភ្នំពេញ ៖ ខណៈតុលាការ កំពុងបើកសវនាការជំនុំជម្រះក្តីក្បត់ជាតិ របស់លោក កឹម សុខា លោក សាម អ៊ីន អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានជូនពរ និងបង្ហាញក្តីសង្ឃឹមថា លោក កឹម សុខា នឹងមានសេរីភាពពេញលេញឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់កម្ពុជាទាំងមូល។ នេះបើតាមការលើកឡើង ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនលោក។

លោកបន្តថា ដល់ពេលវេលាហើយ ដែលអ្នកដឹកនាំនយោបាយខ្មែរ ចេះធ្វើការរួមគ្នា ដោយទទួលស្គាល់នូវទស្សនៈផ្សេងគ្នា ដើម្បីកសាងសករាជនយោបាយថ្មីមួយ ទុកឲ្យកូនខ្មែរជំនាន់ក្រោយ។ ខ្មែរមិនអាចដើរចេញ ពីឥទ្ធិពលបរទេសបានទេ បើខ្មែរនៅតែប្រកាន់គ្នានិងបែកបាក់។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយបញ្ចប់ដំណើរការសវនាការ បានមួយថ្ងៃមក ពោលនាថ្ងៃ១៥ មករា ម្សិលមិញនេះ បង្ហាញលទ្ធផលថា លោក កឹម សុខា ទទួលស្គាល់សំឡេង និងរូបភាពរបស់លោក បង្ហាញពីការនិយាយ អំពីការបង្រៀនដល់ពលរដ្ឋពីបដិវត្តន៍ តែយ៉ាងណា លោកស្នើឲ្យមានការចាក់ផ្សាយវិដេអូពេញ ដែលមានរយៈពេលជាងមួយម៉ោង ព្រោះលោកជឿថា វិដេអូជាង១០នាទីដែលចោទថា លោកក្បត់ជាតិនោះ មានការកាត់តជាកង់ៗ។

ចំណែកខាងមេធាវីរាជរដ្ឋាភិបាលវិញ អះអាងថា សំណុំរឿងក្បត់ជាតិលោក កឹម សុខា មានប្រទេស៩ជាប់ពាក់ព័ន្ធ និងអង្គការ ព្រមទាំងបុគ្គលបរទេស មួយចំនួនទៀត ៕

To Top