ភ្នំពេញ : សង្ស័យម្នាក់ត្រូវបានគេស្គាល់ថា ជាគូដណ្ដឹងរបស់ជនរងគ្រោះ បានដកកាំភ្លើង បាញ់សម្លាប់ជនរងគ្រោះ បណ្តាលអោយស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅបុរីរំចេក សង្កាត់កន្ទោក ខណ្ឌកំពូល រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ករណីបាញ់សម្លាប់គូដណ្ដឹងខ្លួនឯងនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា បណ្ដាលមកពីអ្វីនោះទេ ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសល បានដាច់ខ្យល់ស្លាប់តែម្ដង។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ជនសង្ស័យ មានឈ្មោះ យាន ដាណេត ចំណែកជនរងគ្រោះ មានឈ្មោះ ឌីណា ពួកគេទាំងពីរនាក់ គឺជាគូដណ្តឹងនឹងគ្នា ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ជនរងគ្រោះរួច ជនសង្ស័យបានគេចខ្លួន បាត់ពីកន្លែងកើតហេតុផងដែរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ មករា នេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ទៅលើសពជនរងគ្រោះ៕
![](https://www.dap-news.com/wp-content/uploads/2020/01/436.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/437.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/438.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/that-0341.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/that-0342.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/that-0343-1.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)