ព័ត៌មានជាតិ

ថ្ងៃ១៦មករា គ្រោះថ្នាក់ចរាចរណ៍ កើតឡើង១៣លើក បណ្តាលឲ្យអ្នកស្លាប់៧នាក់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ ស ច គ) បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង១៣លើក បណ្តាលឲ្យមានអ្នកស្លាប់៧នាក់ និងរបួសធ្ងន់ ១១នាក់ របួសស្រាល២នាក់ និងមិនពាក់មួកពេលមានគ្រោះថ្នាក់៨នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ គ ស ច គ នៅថ្ងៃ១៧ មករាបានឲ្យដឹងថា ក្នុងនោះបានបណ្តាលឲ្យ ខូចខាតម៉ូតូ១០គ្រឿង , រថយន្តធុនតូច១១គ្រឿង , រថយន្តធុនធំ៣គ្រឿង ថ្មើរជើង ១នាក់។ មូលហេតុគ្រោះថ្នាក់ ៖ បើកលើសល្បឿន៩លើក , មិនគោរពសិទ្ធិ២លើក , ប្រជែង១លើក , ងងុយដេក ១លើក។

សូមរំលឹកថា ក្នុងរយៈពេលពេញ១ឆ្នាំ២០១៩ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួន ៦១៤១នាក់ ៕ ដោយ ៖ អេង ប៊ូឆេង

To Top