ភ្នំពេញ ៖ មន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់ ដែលមានកំណើនកំហាប់និចល PM2.5 ក្នុងខ្យល់ នៅមិនទាន់ឈានដល់កម្រិត ប៉ះពាល់ដល់សុខភាព គួរឲ្យព្រួយបារម្ភនៅឡើយទេ។
យោងគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ថា «មន្ត្រីជំនាញ នៃក្រសួងបរិស្ថាន បាននិងកំពុងបន្តតាមដាន លើគុណភាពខ្យល់បន្ថែមទៀត។ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះ មាននៅក្នុងបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់»។
ជាងនេះទៅទៀត ក្រសួងបរិស្ថាន បញ្ជាក់ថា ក្រសួងនឹងផ្តល់ដំណឹងជាបន្តបន្ទាប់ ដល់សាធារណជន ឲ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗ ជុំវិញស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ៕
ដោយ ៖ អេង ប៊ូឆេង