ព័ត៌មានជាតិ

ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងបើកសន្និបាតបូកសរុបការ ងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នំា២០២០

ភ្នំពេញ៖ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងមានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំ ឆ្នាំ ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែមករា ឆ្នំា២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌ ជ្រោយ ចង្វារ រាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

នៅក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ថា សន្និបាតនេះផ្តោតលើការត្រួតពិនិត្យ វាយតម្លៃ និង បូកសរុប លទ្ធផល ការងារ ដែល ក្រសួង បាន សម្រេចក្នុងឆ្នាំ២០១៩ កន្លងមក និងដាក់ ចេញ នូវ វិធានការ ទិស ដៅ ថ្មីៗ ស ម្រាប់ អនុវត្តបន្ត ក្នុងឆ្នាំ ២០២០ ដើម្បី បំពេញ ការងារជូន រាជរដ្ឋាភិបាល និង បំរើ ប្រ ជាជន លើវិស័យការងារទំនាក់ទំនង សម្រប សម្រួល ជាមួយ រដ្ឋសភា -ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារ អធិការកិច្ច ការទទួល និង ដោះស្រាយ បណ្តឹង នានា សំដៅ រួម ចំណែក ពង្រឹង អភិបាលកិច្ចល្អ ដែលជាឧត្តម ប្រយោជន៍របស់ សង្គម ជាតិ ទាំងមូល។

តាមរយៈនៃសន្និបាត នឹងទទួលបាននូវការពិភាក្សាស្វែងរកធាតុចូលបន្ថែម លើប្រធានបទ ចំនួន៤ រួមមាន ៖
១-ការពង្រឹងប្រសិទ្ធិភាព កិច្ចការទំនាក់ទំងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់។
២-ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ។
៣-ការពង្រឹងប្រសិទ្ធិភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង
៤-ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។

លទ្ធផល សកម្មភាពការងារ ក្នុងឆ្នាំ២០១៩ គឺពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្ត ផែន ការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាការបន្តអនុវត្តន៍ទៅមុខទៀត ក្នុងនោះ ក្រសួងទំនាក់ទំនងជា មួយ រដ្ឋ សភា – ព្រឹទ្ធសភា និងអធិការ កិច្ចបានប្តេជ្ញា ចិត្ត ចូលរួមចំណែកបន្ត អនុវត្ត យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី៤ ដោយ មាន កំណត់នូ វ អាទិភាព សូចនាករ និង ក្រប ខ័ណ្ឌ ពេល វេលា ច្បាស់ លាស់ សម្រាប់ អនុវត្ត និងយន្តការ សម្រាប់ តាម ដាន ត្រួតពិនិត្យ និង វាយ តម្លៃ ផ្អែកលើក លទ្ធផល ការងារ ព្រមទាំង មាន កំណត់ ការទទួល ខុស ត្រូវ របស់ ក្រសួង-ស្ថាប័ន ទៅ តាម មុំ ឬវិស័យ នីមួយៗ ឲ្យ ទទួល បាន ជោគជ័យ ទៅ តាម ផែនការ។
សមិទ្ធផលឆ្នាំ២០១៩កន្លងទៅ គឺជា លទ្ធផលដែលបានកើតចេញពី ការ ចូលរួម របស់មន្ត្រី រាជ ការ គ្រប់លំដាប់ថ្នាក់ និង កិច្ច សហការណ៍ពី បណ្តា ស្ថាប័ន ពាក់ព័ន្ធ នានា ដែលសុទ្ធតែ ជា តួអង្គ សំខាន់ ៗ មិន អាច ខ្វះបាន ។ វឌ្ឍនៈភាព នៃការងារគ្រប់ផ្នែករបស់ក្រសួង ពិត ជាបាន រួ ម ចំ ណែកដ៏សំខាន់ ក្នុង ការពង្រឹង អភិបាលកិច្ច ល្អ ដែលជាស្នូល នៃយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធ ភាព ក្រោម ការ ងារដឹកនាំ ប្រកប ដោយ បញ្ញាញាណ ដ៏ ឈ្លាស វៃ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រ កម្ពុជា ៕

To Top