ព័ត៌មានជាតិ

Update៖ ក្រសួងបរិស្ថាន ជូនដំណឹង អំពីការទប់ស្កាត់ និងកាត់បន្ថយការ បំពុល ខ្យល់សាធារណៈ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា យោងតាមលទ្ធផល នៃការអង្កេតតាមដានគុណភាពខ្យល់ ពីស្ថានីយ ត្រួត ពិនិត្យ គុណភាពខ្យល់ ដែលក្រសួងបរិស្ថាន បានដំឡើង នៅតាមបណ្តារាជធានី ខេត្តទូទាំង ប្រទេស បានបង្ហាញថា ស្ថានភាពភាព គុណភាពខ្យល់ មានការធ្លាក់ចុះ គួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រ ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើង លើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ ចំពោះ សុខភាព ប្រជាពល រដ្ឋ។

ប្រភព និង សកម្មភាពសំខាន់ៗ ដែលជាហេតុបង្ក ឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការ កើន ឡើង នេះមានជាអាទិ៍ ការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពី ចំហេះ ឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត សំណល់រឹង នៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ដោយពិនិត្យ ឃើញ នូវបញ្ហា បែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់ នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថាន សូមណែនាំ ដល់ មន្ទីរ បរិស្ថាន រាជធានី ខេត្ត ត្រូវសហការជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តន៍នូវវិធានការ មួយចំនួន ដូចខាងក្រោម៖

To Top