ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ពិសារអាហារអបអរសាទរបុណ្យ ចូលឆ្នាំថ្មីវៀតណាម

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូល រួមពិសារអាហារអបអរសាទរ បុណ្យចូលឆ្នាំថ្មី របស់វៀតណាម។

គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់ ថាពិធីពិសារអាហារ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់វៀតណាម នេះ នឹងរៀបចំឡើង នៅសណ្ឋាគារសុខាភ្នំពេញ។

ផ្ទាំងពាណិជ្ជកម្ម

ពិធីនេះ នឹងមានការអញ្ជើញ ចូលរួម ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា, ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា លោក វូ ក្វាងមិញ, ពាណិជ្ជករ អ្នកជំនួញខ្មែរ និង វៀតណាម ព្រមទាំងប្រជាពលរដ្ឋ វៀតណាមមួយចំនួនទៀត ដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា ផងដែរ ៕

To Top