នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួច (ទូរស័ព្ទដៃ)។
-ឈ្មោះ ថោង សារឹទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២០:៣០នាទី នៅចំណុច បន្ទប់លេខ៣០២ ជាន់ទី២ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនពេលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ជនសង្ស័យ ខាងលើ បានធ្វើសកម្មភាពដើរមើលនៅតាមបន្ទប់ជួល ចំណុច ខាងលើ ស្រាប់តែដើរដល់មុខបន្ទប់លេខ៣០២ ជាន់ទី២ ឃើញទ្វារបន្ទប់ចំហរ ហើយម្ចាស់បន្ទប់ដេកលក់ ភ្លាមនោះ រូបគេបានដើរលបៗចូល ទៅក្នុងបន្ទប់នោះ លួចយកបានទូរស័ព្ទដៃ០១គ្រឿង ម៉ាក Bingo ពណ៍ខ្មៅ ទុកលើតុមុខទូរទស្សន៍ ខណៈពេលនោះស្រាប់តែម្ចាស់បន្ទប់ភ្ញាក់ដឹងខ្លួនទាន់ស្រែកឆោរឡោ រូបគេបានរត់គេចខ្លួន ចុះដល់ដល់ជាន់ផ្ទាល់ដី ស្រាប់តែមានប្រជាពលរដ្ឋនៅក្បែរនោះឃើញហេតុការណ៍បានដេញ ផ្អើលដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ដែលនៅក្បែរនោះឃើញ បានចុះមកធ្វើការឃាត់ខ្លួនតែម្តង។ ជនសង្ស័យ ខាងលើ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កាលអំឡុងឆ្នាំ២០១៤ កន្លងមក រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសរ មួយឆ្នាំកន្លះ ពីបទ ទទួលផលចោរកម្ម។