ភ្នំពេញ៖ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកា នៃអគ្គនាយកដ្ឋាន យុវជន ក្រសួង អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ នៃលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍ យុវជន បានលើកឡើងថា ដើម្បីអភិវឌ្ឍកូនក្មេងម្នាក់ ឲ្យមានអនាគតល្អ ត្រូវមានការចូលរួម ពី គ្រប់លំដាប់ថ្នាក់ទាំងអស់ ទាំងគ្រូ ទាំងអាណាព្យាបាល និងទាំងអ្នកជុំវិញខ្លួន ទើបធ្វើឲ្យក្មេង មានការរីកចម្រើនបានល្អ ។
![](https://www.dap-news.com/wp-content/uploads/2020/01/261-1-1024x680.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/259-2-1024x768.jpg)
ក្នុងពិធីប្រគល់ប័ណ្ណសរសើរ ជូនដល់បុគ្គលិកថ្នាក់ដឹកនាំឆ្នើម វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា និង អាហារូបករណ៍ ជូនដល់សិស្សពូកែ ប្រចាំឆ្នាំ២០១៩ នៃសាលាអន្តរជាតិអាស៊ាន កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២០ លោកជំទាវបានណែនាំឲ្យ ឪពុកម្តាយ ត្រូវយកចិត្តទុកដាក់ លើ ការងារ នេះ ជាទីបំផុត ហើយ អាណាព្យាបាល ទាំងអស់ កុំ គិតថា កូន បាន សិក្សា នៅ សាលា ឯកជន ឬ សាលា រដ្ឋ ឬ សាលា អន្តរជាតិ មាន កម្រិតសិក្សានិង ចំណេះដឹង ខុសគ្នា ព្រោះ លោកគ្រូ អ្នកគ្រូ បាន យកចិត្តទុកដាក់ ក្នុងការ បង្រៀន សិស្ស តាម កម្មវិធីសិក្សា រប ស់ ក្រសួង អប់រំ យុវជន និង កីឡា បាន យ៉ាង ល្អ ។
លោកជំទាវថា ក្រៅតែអំពី ការផ្គត់ផ្គង់ ការអប់រំ សាលា រដ្ឋ ដែល គ្រប់គ្រង ដោយ ក្រសួង អប់រំ យុវជន និង កីឡា ដោយសារ មិនមានការ គ្រប់គ្រាន់ ចំពោះ សិស្ស បានន័យថា មិនមាន គ្រប់ ច្រកល្អក ទើបមានការចូលរួម របស់សាលាឯកជន ។
![](https://www.dap-news.com/wp-content/uploads/2020/01/254-3-1024x680.jpg)
លោកជំទាវ ក៏បាន អំពាវនាវ ដល់ អាណាព្យាបាល កុំ គិតថា កូន បាន សិក្សា នៅ សាលា ឯកជន ឬ សាលា រដ្ឋ ឬ សាលា អន្តរជាតិ ព្រោះថា លោកគ្រូ អ្នកគ្រូ បាន យកចិត្តទុកដាក់ ក្នុងការ បង្រៀន សិស្ស តាម កម្មវិធីសិក្សា បាន យ៉ាង ល្អ ។ “ ដើម្បី អភិវឌ្ឍ កូនក្មេង ម្នាក់ ដើម្បី ឲ្យ មាន អនាគត បាន ត្រូវមាន ការចូលរួម ពី គ្រប់លំដាប់ ថ្នាក់ ទាំងអស់ ទាំង គ្រូ ទាំង អាណា ព្បា បាល ទាំង អ្នក ជំវិញខ្លួន ទើប ធ្វើ ឲ្យ ក្មេង ម្នាក់នេះ មានការ រីកចម្រើន បានល្អ ដូច្នេះ សូម ឪពុកម្តាយ ត្រូវ យកចិត្តទុកដាក់ លើ ការងារ នេះ ជាទីបំផុត ” ។
![](https://www.dap-news.com/wp-content/uploads/2020/01/255-3-1024x680.jpg)
លោកជំទាវ នាយិកា បាន មានប្រសាសន៍ថា ក្រោម ការដឹកនាំ របស់ លោក ព្រឹទ្ធសភា ចា រ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បាន យកចិត្ត ក្នុងការ ធ្វើកំណែទម្រង់ លើ វិស័យ អប់រំ ដែល ការធ្វើកំណែទម្រង់ នេះ ផ្តល់ ការសិក្សា មួយ យ៉ាង ជាក់លាក់ ផ្តល់ ការសិក្សា មួយ ដល់ សិស្ស និស្សិត សិស្សានុសិស្ស ទាំងអស់ ។ នេះហើយ ជា អ្វីដែល សាលា គ្រប់ ទីកន្លែង ទាំងអស់ ធ្វើ អ្វី ទាក់ទង នឹង ការអប់រំ ចង់បាន ។
លោកជំទាវ បាន រំលឹកផងដែរថា ការអប់រំ កូនក្មេង ម្នាក់ ដើម្បី ឲ្យ មានចំណេះ វិជ្ជា មិនមែន គ្រាន់តែ ជាការ អប់រំ នៅក្នុង សាលា នោះទេ គឺ ឪពុកម្តាយ ត្រូវ អប់រំ កូនៗ របស់ខ្លួន នៅផ្ទះ បន្ថែមទៀត ។ លោកស្រី ក៏បាន ផ្តល់នូវ យោល់ គន្លឹះ យ៉ាងសំខាន់ ដល់ សាលា អន្តរជាតិ អាស៊ាន ថា ការវិនិយោគ លើ វិស័យ អប់រំ មិន ដូច ការលក់ ខោអាវ ដែលមាន ការបញ្ចុះ តម្លៃ នោះទេ គឺ ត្រូវតែ ពង្រឹងគុណភាព យកគុណ ភាពជា ចម្បង សិក្សា ភាព បរទេស ត្រូវ ភ្ជាប់ ជាមួយ កំ ព្យូ ទ័ រ ព្រោះ ឥឡូវ យើង ឈានដល់ កម្រិតសិក្សា វិទ្យាសាស្ត្រ ៤.០ ហើយ បច្ចុប្បន្ន ការសិក្សា តាម កម្មវិធី ថ្មី បែប ទំនើប ដែលមាន ឈ្មោះ ស្ទែម (Stem) ដែលជំរុញឲ្យសិស្សទាំងអស់ឈានទៅរក វិទ្យាសាស្ត្រពិត។
ក្នុងឱកាសនោះដែរលោក ហុង លីម គណៈគ្រប់គ្រង និងស្ថាបនិក សាលាអន្តរជាតិអាស៊ាន បានថ្លែងថា សាលាអន្តរជាតិអាស៊ាន បានចាប់ដំណើរការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០០៦ ។ គិតមកដល់បច្ចុប្បន្ន មានអាយុកាល១៨ឆ្នាំ នៅលើវិថីអប់រំនិងបណ្តុះបណ្តាល ធនធានមនុស្ស ក្រោម ចក្ខុវិស័យ គុណភាព ឧត្តមភាព និង គុណធម៌ អម ជាមួយ បេសកកម្ម ចម្បង គឺ លើកកម្ពស់ ការសិក្សារ បស់ សិស្ស ឲ្យ មាន ភាពល្អប្រសើរ ជាមួយ ការបង្រៀន តាម និយាម គរុកោសល្យ និង សម្ភារ ឧបទេស ទាន់ សម័យកាល ។ ផ្តល់ជូន សិស្សានុសិស្ស នូវ បរិយាកាស សិក្សា ប្រកបដោយ សុវត្ថិភាព ផាសុកភាព ។ លើកកម្ពស់ ស្មារតី ទទួលខុសត្រូវ ឥរិយាបទ ប្រកបដោយ គុណធម៌ និង វប្បធម៌ ឲ្យ តម្លៃ គ្នា ព្រមទាំង អប់រំ សិស្សានុសិស្ស ឲ្យ មាន ផ្នត់គំនិត សុទិដ្ឋិនិយម សីលធម៌ និង សុជីវធម៌ ដើម្បី ក្លាយជា ទំពាំង ស្នង ឫស្សី និង ពលរដ្ឋ គំរូ ក្នុងសង្គម ។
លោកនាយកសាលា ក៏បានលើកទឹកចិត្ត ដល់មាតាបិតា សិស្សទាំងអស់ សូមចូលរួមស្វែងយល់ ។ ជាក់ស្តែងនៅក្នុង ឆ្នាំ២០១៩ កន្លងទៅនេះ គឺជាឆ្នាំទី១ ដែលសាលាបាន អនុវត្ត ការបញ្ជ្រាប នូវ កម្មវិធី ទម្លាប់ ល្អ ទាំង ៧ របស់ បុគ្គល ឆ្នើម (The 7 habits for Highly Effective People) ដោយ ទទួល សិទ្ធិ ស្របច្បាប់ ពី Franklin Covey សហរដ្ឋ អាមេរិក ។
![](https://www.dap-news.com/wp-content/uploads/2020/01/253-3-1024x680.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/258-2-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/260-1-1024x768.jpg)
ជាកម្មវិធី ដែលមាន សាលា ចំនួន ជាង ៤ooo ក្នុងចំណោម ១៧៥ ប្រទេស កំពុង ដាក់ អនុវត្តគួរ រំលឹក ផងដែរ សាខា ដំបូង បំផុតរបស់សាលា អន្តរជាតិ អាស៊ាន មាន ទីតាំង ស្ថិតនៅ បណ្តោយ ផ្លូវ ២៧១ សង្កាត់ ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ។ ដោយ កិច្ចខិតខំ ប្រឹងប្រែង និង សាមគ្គីភាព ពី សំណាក់ ថ្នាក់ដឹកនាំ និង បុគ្គលិក រួមផ្សំ និង ការផ្តល់ ទំនុកចិត្ត ពី សំណាក់ សិស្សានុសិស្ស និង មាតាបិតា សិស្ស សាលា បាន ពង្រីក ទីតាំង បន្ថែម ជា បន្តបន្ទាប់ រហូត មាន ចំនួន ៧ សាខា ក្នុង រាជធានី ភ្នំពេញ និង ក្រុង តាខ្មៅ ខេត្តកណ្តាល ហើយ គោលដៅ សាខា ទី ៨ សម្រាប់ ឆ្នាំ ២០២០ មាន ទីតាំងនៅ សង្កាត់ ចាក់អង្រែ ខណ្ឌមានជ័យ ។ គិត មកដល់ បច្ចុប្បន្ន សាលា មាន សិស្សានុសិស្ស សរុប ៤៩២៥ នាក់ និង បុគ្គលិក កំពុង បម្រើ ការងារ ចំនួន ២៦៩ នាក់ ៕
![](https://www.dap-news.com/wp-content/uploads/2020/01/257-2-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/256-2-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)