ភ្នំពេញ ៖ ដើមសប្តាហ៍ថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណជនរួមជាតិដែលជានិច្ចជាកាលតែងតែចង់បានឲ្យសម្តេចមានសុខភាពល្អរឹងប៉ឹង ។ ដោយសម្តេចថា ការដែលមានសុខភាពល្អរបស់សម្តេច គឺអាចឲ្យបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខទៀត ។
សម្តេចតេជោ បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ថា “ពិតណាស់ រាល់ថ្ងៃក្រៅពីលេងកីឡាវាយកូនគោល គឺខ្ញុំហាត់ប្រាណជាប្រចាំ។ មានសុខភាពល្អដូចសព្វថ្ងៃ ខ្ញុំ អាចបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខ” ។
ទន្ទឹមនឹងនេះ សម្តេចក៏ចង់បានពលរដ្ឋខ្មែរមានសុខភាពល្អទាំងអស់គ្នា។ សម្តេច បង្ហាញអារម្មណ៍ថា ពិតជាសប្បាយចិត្តដែលបានឃើញពលរដ្ឋយកឱកាសសន្តិភាពប្រកបរបររកស៊ីទទួលទានអភិវឌ្ឍន៍សង្គមគ្រួសារសារឲ្យរីកចម្រើនមានបានគ្រប់ៗគ្នា ៕ ដោយ អេង ប៊ូឆេង
![](https://www.dap-news.com/wp-content/uploads/2020/01/photo_2020-01-20_09-18-28.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/photo_2020-01-20_09-18-31.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)