ព័ត៌មានជាតិ

យុវតីជាក្មេងកំព្រាម្នាក់ បាត់ពីផ្ទះជាង១អាទិត្យ គ្មានដំណឹង ពេលនេះម្តាយមីងទ្រហ៊ោយំ ដង្ហើយរកកិច្ចអន្តរាគមន៍

ភ្នំពេញ ៖ ស្ត្រីជរាជាអ្នកអនាម័យមួយរូប បានទទូចសុំឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ស្វែងរកក្មួយស្រីបង្កើត វ័យ២១ឆ្នាំ ជាក្មេងកំព្រាគ្មានម្តាយ-ឪពុក បានបាត់ខ្លួន កាលពីសប្តាហ៍មុន ពោលកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មកទល់នឹងពេលនេះ បាត់ដំណឹងសូនឈឹងទាល់តែសោះ ។

យោងតាមលោកយាយ ចាន់ថា បានឲ្យដឹងថា ក្មួយស្រីគាត់បានសុំទៅលេងផ្ទះមិត្តភក្តិ ដោយចេញទៅជាមួយម៉ូតូ១គ្រឿង ម៉ាក់ ZoomerX ស្លាកលេខ ភ្នំពេញ 1CT-5252 កាលពីចុងសប្តាហ៍កន្លងទៅ ស្រាប់តែមិនឃើញត្រឡប់មកវិញទេ ហើយទូរស័ព្ទទាក់ទងមិនបាន ។ ដោយមានក្តីបារម្ភ លោកយាយ ស្នើសុំកិច្ចអន្តរាគមន៍ដល់ពលរដ្ឋ ជាពិសេសមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ ស្វែងរកក្មួយស្រីគាត់ផង ។

លោកយាយថា ប្រសិនឃើញក្មួយស្រីរបស់ខ្លួនដូចក្នុងរូបថត សូមទាក់ទងមកលេខទូរស័ព្ទ ០៩៨ ៧៥០១៤៦ ។

សូមបញ្ជាក់ថា យុវតីបាត់ខ្លួនមានឈ្មោះ សៅ រស្មី អាយុ ២១ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយម្តាយមីង ស្ថិតក្នុងភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូចពេញ រាជធានីភ្នំពេញ ៕

To Top