ព័ត៌មានជាតិ

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលប័ណ្ណសរសើរ ចូលរួមផ្សព្វផ្សាយអប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលប្រព័ន្ធផ្សព្វផ្សាយឈានមុខគេនៅកម្ពុជា បានទទួលប័ណ្ណសរសើរ ក្នុងសកម្មភាពចូលរួមផ្សព្វផ្សាយអប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាលើកទី៤ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

នេះជាលើកទី១ហើយ សម្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានទទួលប័ណ្ណសរសើរ ចូលរួមផ្សព្វផ្សាយ ពីគ្រោះថ្នាក់ចរាចរណ៍។ នេះគឺជាមោទកភាពមួយ ដែលបង្ហាញថា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយអប់រំ ពីគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក ដើម្បីឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានយល់ដឹង និងជ្រាបច្បាស់ អំពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងអស់គ្នា។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងប្តេជ្ញាបន្តចូលរួមផ្សព្វផ្សាយ ឲ្យបានខ្លាំងក្លាបន្ថែមទៀត រាល់សកម្មភាព អំពីការអប់រំពីគ្រោះថ្នាក់ចរាចរណ៍។

លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល បានសម្ដែងក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ប័ណ្ណសរសើរមួយនេះ ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (https://www.dap-news.com/) ជាបណ្ដាញចែកចាយព័ត៌មានពិត និងផ្ដល់នូវទំនុកចិត្តព័ត៌មានជាតិ-អន្តរជាតិ សុខភាព និងព័ត៌មានគ្រប់ផ្នែកទាំងអស់ ដល់ប្រិយមិត្តអ្នកអានគ្រប់លំដាប់ថ្នាក់។ លើសពីនេះ ក៏មានទទួលការផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់បណ្ដាក្រុមហ៊ុននានា ដែលមានបំណងចង់ផ្សព្វផ្សាយ លើគេហទំព័រដើមអម្ពិល ។

បើលោកអ្នកនាង មានចំណាប់អារម្មណ៍ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៧២២ ៣៧៧ ឬ តាមរយៈអ៊ីម៉ែល soyvicheth@gmail.com ៕

To Top