ព័ត៌មានជាតិ

ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ប្រមូលចូលរដ្ឋជិត ៣ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ មានចំនួន ១១ ២៧៧,៣២ ប៊ីលានរៀល ស្មើនឹងប្រមាណ ២៨១៩.៣៣ លានដុល្លារ។

ចំនួននេះបើធៀបផែនការប្រចាំឆ្នាំ២០១៩ ឃើញថា លទ្ធផលទទួលបានលើសផែនការប្រមាណ ២៣,២០ភាគរយ ត្រូវជាប្រមាណ២ ១២៣,៦៩ប៊ីលានរៀល ស្មើនឹង៥៣០,៩២លានដុល្លារ។

បើប្រៀបធៀទៅនឹងឆ្នាំ២០១៨វិញ ឃើញថា ចំណូលពន្ធ-អាករសម្រាប់ឆ្នាំ២០១៩កើនឡើងចំនួន២៤៨៥,៩២ប៊ីលានរៀល ប្រមាណជា៦២១,៤៨លានដុល្លារ។

ចំពោះខែធ្នូ ប្រមូលបានចំនួន៧៨០,១៦ប៊ីលានរៀល ប្រមាណជា១៩៥,០៤លានដុល្លារនៃផែនការប្រចាំឆ្នាំ៕

To Top