ព័ត៌មានជាតិ

សម្តេចក្រឡាហោមស ខេង សម្ភោធអង្គភាព ច្រកចេញចូលតែមួយ ២៥រាធានី/ខេត្ត

ពោធិ៍សាត់ ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់អោយប្រើប្រាស់ ជាផ្លូវការអង្គភាពច្រកចេញ ចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋទាំង ២៥ រាជធានី/ខេត្តដែលប្រព្រឹត្តឡើង នៅបរិវេនរដ្ឋបាលខេត្តពោធិ៍សាត់។

នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកអភិបាលនៃគណះអភិបាលរាជធានី ខេត្ត ទាំង ២៥ ផងដែរ ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្រុមកាយរទ្ធិក្រុមស្ម័គ្រចិត្តកាកបាទក្រហម តាជី ដូនជី និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

To Top