ព័ត៌មានជាតិ

រុស្ស៊ីនិងឥណ្ឌា នឹងចុះកុងត្រា ដំបូងជាមួយ ប្រទេសទីបី សម្រាប់ ការនាំចេញ មីស៊ីល BraMos

បរទេស៖លោក Praveen Pathak ជាអគ្គនាយកផ្នែកទីផ្សារនិងការនាំចេញនៃ ក្រុមហ៊ុនរួមគ្នារវាងរុស្ស៊ីនិងឥណ្ឌា ឈ្មោះ BrahMos Aerospace បានមានប្រសាសន៍ថា កុងត្រាដំបូង ក្នុងការផ្គត់ផ្គង់មីស៊ីល រុស្ស៊ី-ឥណ្ឌា BrahMos ទៅឲ្យប្រទេសទី៣ គឺត្រូវបានគេគ្រោង ចុះហត្ថលេខា នៅក្នុងនិទាឃរដូវ។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី២០ខែមករា ឆ្នាំ២០២០ លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះ ដោយមិនផ្តល់សេចក្តីលម្អិត លើអ្វីដែលប្រទេសគ្រោងទិញយកមីស៊ីលរុស្ស៊ី-ឥណ្ឌានោះថា “យើងរំពឹង នឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅពេលណាមួយ ក្នុងខែមេសា ឬក៏ក្នុងខែឧសភា”។ 

គួរបញ្ជាក់ថា មីស៊ីល នេះ គឺត្រូវបានអភិវឌ្ឍផលិត ដោយសមាគមស្រាវជ្រាវនិងផលិតកម្មនៃការកសាងម៉ាស៊ីនរបស់ប្រទេសរុស្ស៊ីនិងអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ការពារជាតិរបស់ប្រទេសឥណ្ឌា ហើយរបស់ គ្រាប់មីស៊ីលនេះ គឺបានមកពីទន្លេពីរ គឺទន្លេBrahmaputra របស់ប្រទេសឥណ្ឌា និងទន្លេ Moskva របស់ប្រទេសរុស្ស៊ី៕ 

To Top