ភ្នំពេញ៖ សេចក្ដីរាយការណ៍នានាបាន ឲ្យដឹងថា នៅ ល្ងាច ថ្ងៃ ទី ២២ ខែមករា នេះ មានការសង្ស័យទុស្សេខ្សែភ្លើង បង្កជាគ្រោះ អគ្គិភ័យឆាបឆេះ យ៉ាង សន្ធោសន្ធៅ នៅ ចំណុច រង្វង់មូល ក្រុងស្ទឹងត្រែងបណ្តាល ឱ្យ ផ្ទះឈើធំមួយខ្នង និងតូបលក់ដូរប្រមាណ៤ ទៅ៥ តូប រងការខូចខាតទាំងស្រុង។ ពេលនេះរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែងបានអន្តរាគមន៍ បាញ់ពន្លត់និងគ្រប់គ្រងស្ថានភាព បានទាំងស្រុងហើយ។ ចំពោះការខូចខាតសរុបមិនទាន់ ត្រូវបានបញ្ជាក់នៅឡើយ ៕

 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									