ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូន នាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកវរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែល មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ហៅ ពេទ្យរុស្សី កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយក ថវិកា ៥លាន៤0ម៉ឺនរៀល ភេសជ្ជៈ ៧កែស ផ្លែឈើស្រស់ ១ កន្ត្រក ប្រគល់ជូនអ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកក្នុងការ សម្រាកព្យាបាល។ ក្រៅពីនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាន សំណេះសំណាលសួរសុខទុក្ខ ដល់អ្នកជម្ងឺផ្សេងទៀត ដែលនៅសម្រាក ព្យាបាលក្បែរគ្នាចំនួន៦នាក់ និង បានជូនអំណោយ ក្នុងម្នាក់ៗទទួលបានភេសជ្ជៈ២កែស និង ថវិកា ១០ម៉ឺនរៀលផងដែរ៕
![](https://www.dap-news.com/wp-content/uploads/2020/01/photo_2020-01-23_09-16-24-1024x682.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/photo_2020-01-23_09-16-26-1-1024x682.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/photo_2020-01-23_09-16-28-1024x715.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/photo_2020-01-23_09-16-29-1024x700.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/photo_2020-01-23_09-16-31-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)