ព័ត៌មានជាតិ

សាលារៀនជាង ៤០០ នៅក្រុងបាងកក នឹងបើកឡើងវិញ ក្រោយគុណភាពខ្យល់ ល្អប្រសើរឡើងវិញបន្តិច

បរទេស៖ រដ្ឋបាលក្រុងបាងកក (BMA) បានសម្រេចចិត្ត បើកសាលារៀនចំនួន ៤៣៧ ឡើងវិញ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគុណភាពខ្យល់នៅក្នុងរដ្ឋធានី មានភាពល្អប្រសើរបន្តិច។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Pongsakorn Kwanmuang អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក បាននិយាយថា សាលារៀនក្នុងក្រុងទាំងអស់ ៤៣៧ កន្លែង ដែលត្រូវបានបញ្ជា ឱ្យបិទរយៈពេលមួយថ្ងៃ នៅថ្ងៃពុធ គឺនឹងបើកដំណើរការវិញ។

ផ្ទាំងពាណិជ្ជកម្ម

គុណភាពខ្យល់នៅទីក្រុងបាងកក បានប្រសើរឡើងដល់កំរិតមួយ ដែលយើងអាចបញ្ជា ឱ្យសាលារៀនបើកវិញបាន។ មានតែតំបន់ចំនួន ១២ ប៉ុណ្ណោះ ដែលបានបង្ហាញកម្រិត PM2.5 ខ្ពស់ ហើយយើងរំពឹងថា ស្ថានភាពនឹងប្រសើរឡើង ចាប់ពីថ្ងៃស្អែក ព្រោះអាកាសធាតុនិងខ្យល់ នឹងជួយបំបែក ធូលីដី” ។ នេះបើតាមសម្តីរបស់លោក Pongsakorn ។

ទោះយ៉ាងណា BMA នឹងផ្តល់ម៉ាស៊ីនបន្សុទ្ធខ្យល់ សម្រាប់សាលារៀន ដែលមានទីតាំងនៅតំបន់ដែលមានកំរិត PM2.5 ខ្ពស់៕ ប្រែសម្រួលៈ ណៃ តុលា

To Top