ព័ត៌មានជាតិ

Urban Village Phase II បង្ហាញពីភាពវិជ្ជមាន ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរស់នៅប្រកបដោយភាពស៊ីវិល័យ និងសម្រេចក្ដីស្រម៉ៃ រស់នៅក្នុងគេហដ្ឋានក្រុមហ៊ុន Urban Hub (Cambodia) បានបើកការដ្ឋានសាងសង់ និងដាក់សម្ពោធជាផ្លូវការ នូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២ ដែលជាគម្រោងអគារបែបលំនៅដ្ឋាន ការិយាល័យ និងកន្លែងកម្សាន្ដបែបប្រណិត បង្ហាញអោយឃើញពីភាពវិជ្ជមាន ក្នុងវិស័យសណ្ធាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Urban Hub (Cambodia) គឺជាក្រុមហ៊ុនសហព័ន្ធអាជីវកម្មរវាង Urban Living Solution ដែលជាក្រុមហ៊ុន អភិវឌ្ឍអចលនទ្រព្យសហគមន៍មូលដ្ឋាន និង ក្រុមហ៊ុន Goldfame ដែលមានការិយាល័យកណ្ដាល នៅទីក្រុងហុងកុង ប្រតិបត្ដិការជាមួយនឹងប្រទេសចិន អេស្ប៉ាញ និងកម្ពុជា។

ក្រោមកិច្ចសហប្រតិបត្ដិការយ៉ាងល្អមួយនេះ បានធ្វើឱ្យក្រុមហ៊ុន Urban Hub (Cambodia) ទទួលបាននូវការគាំទ្រ និងជោគជ័យយ៉ាងខ្លាំង គឺលក់អស់១០០%លើគម្រោងទី ១ (Urban Village Phase I) និងទទួលបាន ការវាយតម្លៃចំណាត់ថ្នាក់ (A++) ពីសមាគមអធិការកិច្ចអគារហុងកុង (Hong Kong Building Inspection Association) ដែលជាគម្រោងតែមួយគត់ នៅអាស៊ីអាគ្នេយ៍ ដែលទទួលបានចំណាត់នេះ។

ហើយនេះជាជំហាននិងសមិទ្ធិផលថ្មី របស់ Urban Hub (Cambodia) គឺ (Urban Village Phase II)គម្រោងទី ២ ដែលបានបើកការដ្ឋានសាងសង់លើផ្ទៃដី ១.២ ហិចតា នៃផ្ទៃដីសរុប ៧.៦ ហិចតា។ ក្នុងគម្រោងនេះផងដែរ គឺមានអគារចំនួន ៤ ខ្នង (E, F, G, H) កម្ពស់ ៥១ ជាន់។ ជាន់ទី ១-៣ សម្រាប់ចំណតយានយន្ដ ជាន់ទី ៤ សួនច្បារ និងចាប់ពីជាន់ទី ៥-៥១ គឺជាខុនដូ (មានប្រភេទបន្ទប់គេងចាប់ពី ១-៣) និងប្រភេទ Duplex Loft ជាមួយនឹងរានហាល។ ហើយគម្រោង Urban Village Phase II នេះផងដែរ គ្រោងនឹងបញ្ចប់ការសាងសងក្នុងខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។

យោងតាមប្រសាសន៍លោក Ben Li ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Urban Hub (Cambodia) បានបញ្ជាក់ឱ្យដឹងថា គម្រោង Urban Village Phase II នេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរស់នៅរបស់សហគមន៍ បែបទំនើបនីយកម្ម។ ជាប្រភេទលំនៅដ្ឋាន ប្រកបដោយផាសុកភាព និងភាពកក់ក្ដៅ ជាកន្លែងធ្វើការ ដែលមានលក្ខណៈងាយស្រួល និងភាពច្នៃប្រឌិតខ្ពស់ ជាកន្លែងកម្សាន្ដ ដែលអាចផ្សារភ្ជាប់ក្ដីស្រលាញ់ ជាមួយគ្នាជារៀងរាល់ថ្ងៃ។ល។ នេះជាក្ដីស្រម៉ៃរបស់ប្រជាជនខ្មែរ ហើយច្បាស់ណាស់ថា Urban Village គឺជាកន្លែង ដែលអាចធ្វើឱ្យក្ដីស្រម៉ៃមួយនេះ ក្លាយជាការពិត។

ជាលទ្ធផលក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ Urban Village បានធ្វើឱ្យប្រជាជនជាច្រើន សម្រេចនូវក្ដីស្រម៉ៃរបស់ពួកគាត់ ជាមួយនឹងគម្រោងក្ដីស្រម៉ៃ ចំនួនបីរបស់ខ្លូន។ គម្រោងក្ដីស្រម៉ៃទី ១ បង្កើតឡើងសម្រាប់ ជួយដល់ក្រុមហ៊ុនខ្មែរ និងបរទេសដែលទើបនឹងចាប់បើក អាជីវកម្មលើកដំបូង។ ក្ដីស្រម៉ៃទី ២ សម្រាប់សិល្បករក្នុងស្រុក ដែលមានទេពកោសល្យ និងឱកាសដាក់បង្ហាញនូវស្នាដៃរបស់ខ្លួន ក្ដីស្រម៉ៃទី ៣ សម្រាប់ក្មេងៗ និងមាតាបិតាទទួលបាន នូវភាពងាយស្រួល ក្នុងរស់នៅ និងការសិក្សា។

ដោយឈរលើគោលការណ៍ និងការប្តេជ្ញាចិត្ដទាំងអស់នេះហើយ ទើបធ្វើឱ្យ Urban Village ទទួលបានការជឿទុកចិត្ដ និងឈ្នះពានរង្វាន់ Best Condo Development (Asia) ពី ក្រុមហ៊ុន PropertyGuru ក្នុងតំបន់អាស៊ី និងពានរង្វាន់ជាច្រើនទៀត ទាំងក្នុង និងក្រៅប្រទេស៕

Seriously experienced event photography by www.SNAPP.media
To Top