ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិចិន២នាក់ ករណី ឆបោកលុយ ៣មុឺនដុល្លា

ភ្នំពេញ៖ បុរសជនជាតិចិន រងគ្រោះ រត់ទៅប្ដឹងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សុំអន្តរាគមន៍អោយឃាត់ជនជនសង្ស័យ ជាជនជាតិចិនពាក់ព័ន្ធករណីលុយ ៣មុឺនដុល្លា កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២០ នៅចំណុចសណ្ឋាគារ រីវើរ៉ា បន្ទប់ជាន់ទី៣១លេខ៣១០៧A ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា ជនល្មើសទី១, ឈ្មោះ BAO WEN BIN ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅខុនដូរ អីវើរ៉ា បន្ទប់លេខ៣១០៧ ផ្លូវបេតុង ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ២,ឈ្មោះ Yang Bayou ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនដូរ មុខរបរពាណិជ្ជករ ។ ៣,ឈ្មោះ សៀវ ផាំង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនដូរ អីវើរ៉ា បន្ទប់លេខ៣១០៧អា ផ្លូវបេតុង ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (រត់គេចខ្លួន) ។

ជនរងគ្រោះ ឈ្មោះ Huang Jun Hui ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរបើកផ្សារម៉ាត ស្នាក់នៅផ្ទះលេខ A9 ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២០តែកើតហេតុថ្ងៃទី២១ ខែ មករា ឆ្នាំ២០២០ មានបុរសជនជាតិចិន បានមកដាក់ពាក្យបណ្ដឹង នៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ថាមានចិនដូចគ្នាឆបោកលុយ គាត់បាត់លុយចំនួន ៣ម៉ឺនដុល្លារ អោយវេរលុយទៅប្រទេសចិនបែរជាមិនវឹរក្រោយមក ក៏នគរបាលប៉ុស្តិ៍រាយការមកព្រហ្មទណ្ឌខណ្ឌ ដើម្បីស្រាវជ្រាវ ។ហើយក៏បានសហការជាមួយ ការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងព្រហ្មទណ្ឌស្នងការ នគរបាលរាជធានីភ្នំពេញធ្វើការ បង្រ្កាបបានជនសង្ស័យ ក្នុងសណ្ឋាគាររីវើរ៉ា បន្ទប់ជាន់ទី៣១ លេខ៣១០៧A បានម្នាក់ និងលុយចំនួន២មុឺនដុល្លារ នៅសល់បក្សពួក២នាក់ទៀតលុះដល់ល្ងាចថ្ងៃខែដដែលធ្វើការឃាត់ បានជនជាតិចិនម្នាក់ ជាបក្សពួកនិងលុយ៤ពាន់ដុល្លា ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ធ្វើការ ឃាត់ខ្លួនពីបទរំលោភលើទំនុបចិត្ត និងបញ្ជូលទៅតុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕

To Top