ព័ត៌មានជាតិ

Breaking news :អ្នកនាំពាក្យ រាជរដ្ឋាភិបាល បញ្ជាក់ថា កម្ពុជា មិនមានជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី ដូចពាក្យចរចាមអារាម លើកឡើងនោះទេ

ភ្នំពេញ : លោក ផៃ ស៊ី ផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល​ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ នេះបានអះអាងថា កម្ពុជា មិនមានជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដូចពាក្យចរចាមអារាម លើកឡើងនោះទេ ។

បន្ថែមពីនេះ លោក ផៃ ស៊ី ផាន ក៏បានអំពាវនាវអោយពលរដ្ឋ តាមដានព័ត៌មានផ្លូវការ ចេញពីក្រសួងសុខាភិបាល កុំជឿពាក្យចរចាមអារាមអោយសោះ ។

ទាក់ទិន ករណី នេះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានញ្ជាក់ថា រហូតដល់ពេលនេះ ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី មិនមាននៅកម្ពុជានោះទេ ៕

To Top