ព័ត៌មានជាតិ

មកដល់ ស្រុកខ្មែរ វិញហើយ! អ្នកឈ្នះ ទាំង៣៨នាក់ ទៅចក្រភពអង់គ្លេស ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន

ភ្នំពេញ៖ អ្នកឈ្នះរង្វាន់ដំណើរកម្សាន្ត ទៅចក្រភពអង់គ្លេសទាំង ៣៨នាក់ ដែលចេញដំណើរ ពីកម្ពុជា កាលពី៥ថ្ងៃមុន បានត្រឡប់មកដល់ ទឹកដីកំណើតវិញហើយ ជាមួយស្នាមញញឹម និង រូបភាពនៃដំណើរកម្សាន្ត ដែលពោរពេញដោយ ភាពសប្បាយរីករាយខ្លាំងបំផុត។

អូសវ៉ាលី ជាមួយនឹងស្នាមញញឹម ដើរចេញតាមច្រកមកដល់ របស់អ្នកដំណើរ នៃព្រលានយន្តហោះ អន្តរជាតិភ្នំពេញ អ្នកនាង លាភ ស៊ីណា អ្នកឈ្នះរង្វាន់ម្នាក់ ក្នុងចំណោមអ្នកទាំង៣៨នាក់ បានបង្ហាញអារម្មណ៍ របស់ខ្លួនថា ដំណើរកម្សាន្តនេះ ពិតជារីករាយបំផុត ក្នុងឆាកជីវិតរបស់អ្នកនាង។

លាភ ស៊ីណា បន្ថែមថា “ចក្រភពអង់គ្លេស គឺជាទឹកដីដ៏ស្រស់ស្អា្តតបំផុតមួយ​ ក្នុងក្តីស្រមៃរបស់ខ្ញុំ ជាយូរមកហើយ ដោយមិនដឹងថាតើ នឹងសម្រេចក្តីស្រមៃនេះ របៀបណានោះឡើយ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ដែលផ្តល់នូវរង្វាន់នេះ សម្រាប់ពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រ ផលិតផលមួយនេះ និងធ្វើតាមការសន្យារបស់ខ្លួន ចំពោះអតិថិជន”។

អ្នកនាងបន្តទៀតថា “អ្វីដែលខ្ញុំមិនអាចបំភ្លេចបាន គឺបានទស្សនាដោយផ្ទាល់ ការប្រកួតបាល់ទាត់ យកពានលីកកំពូល របស់អង់គ្លេស រវាងក្រុម Manchester City និងក្រុម Crystal Palace នៅក្នុងពហុកីឡដ្ឋាន Ethihad Stadium តែម្តង រួមជាមួយ បទពិសោធន៍ នៃការហាត់លេងបាល់ទាត់ ជាមួយគ្រូបង្វឹក Manchester City។ ចំណែកឯទិដ្ឋភាពដ៏ស្រស់ត្រកាល នៃទីក្រុងឡុងដ៍ ដែលមានដូចជា នាឡិកា Big Ben ដ៏ធំកណ្តាល ទីក្រុងឡុងដ៍ សួនដ៏ស្រស់ស្អាត នៃរាជវាំង បាក់ឃីងហាំ Buckingham របស់ម្ចាស់ក្សត្រី Elizabeth និង វិមានព្រឹទ្ធសភា Westminster និង អតីតរាជវាំង Winsor Castle គឺពិតជាស្រស់ស្អាតខ្លាំងណាស់ សម្រាប់ដំណើរកម្សាន្តនេះ”៕

To Top