ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំ យន្តការ ក្រុមការងារថ្មី ដើម្បីថែទាំសួនច្បារ

កំពង់ចាម ÷ បន្ទាប់ពីមានកិច្ចប្រជុំលើប្រធានបទ រៀបចំយន្តការថែរក្សាសួនច្បារតាមដងផ្លូវជាតិលេខ ៦ នាព្រឹកថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពង់ ចាម បានសម្រេចរៀបចំយន្តការ ក្រុមការ ងារថ្មីមួយ ដើម្បីថែទាំសួនច្បារបន្ត ។  

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការថែសួនច្បារ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ពីមុនស្ថិតនៅក្រោមការគ្រប់គ្រងថែទាំរបស់មន្ទីរសាធារណការខេត្ត ប៉ុន្តែឥឡូវនេះ អាជ្ញាធរខេត្ត បានរៀបចំឲ្យរដ្ឋបាលខេត្តកំពង់ចាមជាអ្នកគ្រប់គ្រងថែទាំវិញ ដោយមានការសហការជា មួយនឹងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ។ 

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា ការស្ដារឡើងវិញ នៅសួនច្បារដែលបានខូចខាត អាចចាប់ផ្ដើមនៅក្នុងរដូវវស្សា ហើយត្រូវបានចាត់ចែងការស្រោចទឹកថែទាំឲ្យបានត្រឹមត្រូវជាប្រចាំផងដែរ ៕

To Top