ព័ត៌មានជាតិ

និស្សិតខ្មែរ នៅក្រុងអ៊ូហាន ដែលកំពុងផ្ទុះជំងឺថ្មីកូរ៉ូណា ទទួលការយកចិត្តទុកដាក់ ពីសម្តេចតេជោ ដើម្បីរងចាំមកស្រុកវិញ

ភ្នំពេញ៖ ក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សា នៅទីក្រុងអ៊ូហាន ប្រទេសចិន​ដែលកំពុងផ្ទុះនូវជំងឺថ្មី កូរ៉ូណាវីរុស ដ៏កាចសាហាវនេះ នឹងទទួលបាន ការយកចិត្តទុកដាក់ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងក្រសួងពាក់ព័ន្ធ ដើម្បីមកទទួលពួកគេ ត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ។ នេះបើតាមអខោនហ្វេសប៊ុក និស្សិតឈ្មោះ ប៉ែន បារាំង នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

បើតាមនិស្សិតប៉ែន បារំង មកដល់ពេលនេះមន្ត្រីស្ថានទូតខ្មែរ ប្រចាំនៅទីក្រុងប៉េកាំង បានទូរសព្ទមកសួរសុខទុក្ខពួកគេ និងបានប្រាប់ពីនីតិវិធីថា នឹងមានការប្រជុំ ក្នុងប្រទេសក្នុងតំបន់អាស៊ាន ដើម្បីទទួលយកនិស្សិត របស់ប្រទេសរៀងៗខ្លួន ត្រឡប់ទៅផ្ទះវិញ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះពួកគេ ក៏អរគុណលោកហ៊ុន ម៉ាណែត ដែលបានជួយជ្រោមជ្រែង ក្នុងរឿងនេះ រួមជាមួយនឹងសមាគមនិស្សិត ប្រចាំនៅចិន ដែលមាន លោក ប្រធាន ណុប វាសនា លោក សេង ឡុង និងលោក អ៊ំ វុទ្ទី ៕

To Top