ភ្នំពេញ ៖ ក្រោយពីជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា ប្រភេទថ្មី (2019-nCoV) បានរីករាលក្នុងប្រទេសមួយចំនួនមក លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មាន ជំងឺរលាកសួត ប្រភេទថ្មីនេះឡើយ ខណៈកម្ពុជា មានវិធានទប់ស្កាត់គ្រប់ពេលវេលា។
បច្ចុប្បន្ននេះ ជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា បានឆ្លងទៅដល់ប្រទេសមួយចំនួន រួមមាន ៖ អាមេរិក ,អូស្ត្រាលី , កាណាដា ,បារាំង ,នេប៉ាល់ ,ជប៉ុន ,សិង្ហបុរី ,កូរ៉េខាងត្បូង ,តៃវ៉ាន់ ,ថៃ ,វៀតណាម និងម៉ាឡេស៊ី។ ខណៈប្រជាជនចិន បានស្លាប់៨០នាក់ដោយសារជំងឺរលាកសួត ចម្លងដោយ វីរុសកូរ៉ូណា។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា នៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មានប្រសាសន៍ថា «ប្រទេសយើងមិនទាន់មាន ជំងឺរលាកសួត ចម្លងដោយ វីរុសកូរ៉ូណា នេះទេ»៕
ដោយ ៖ អេង ប៊ូឆេង