បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិប៉ោយប៉ែត បាន ដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរពាក់ ជំនាញពាក់ពន្ធ័ ចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋខ្មែរ អាជីវករ សិស្ស ភ្ញៀវជាតិ អន្តរជាតិ ដែលឆ្លងដែនពីថៃ មកកម្ពុជា ១លានម៉ាស់ ដើម្បីការពារវីរុសមេរោគផ្លូវដង្ហើម រលាកសួតថ្មី។
យុទ្ធនាការនេះធ្វើឡើង កាលពីថ្ងៃ២៦ មករា ហើយចែកដោយឥតគិតថ្លៃ ។ មិនមែនធ្វើតែ១ថ្ងៃទេ គឺបន្តធ្វើរហូត សម្រាប់អ្នកគ្មានម៉ាស់អាចមកយកបាន។
យុទ្ធនាការចែកម៉ាស់នេះ ធ្វើឡើងក្រោយពីបណ្តាប្រទេស មួយចំនួនលើសកលលោក បានកើតមានជំងឺកាចសាហាវម៉្យាងឈ្មោះកូរ៉ូណា ជាមេរោគរលាកទងសួតបែបថ្មី ឆ្លងទៅពីមនុស្សម្នាក់ទៅម្នាក់ តាមផ្លូវដង្ហើម មិនទាន់មានថ្នាំព្យាបាល អាចធ្វើឲ្យមនុស្សស្លាប់ ក្នុងរយៈពេលខ្លី៕