ព័ត៌មានជាតិ

អាជ្ញាធរច្រកទ្វារ អន្តរជាតិចាំយាម និងមន្ត្រីសុខាភិបាល ចែកម៉ាស់ ចំនួន២ម៉ឺន ដល់ពលរដ្ឋឆ្លងដែន ដើម្បីការពារវីរុស កូរ៉ូណាថ្មី

កោះកុង : អាជ្ញាធរប្រចាំការ ទីស្នាក់ច្រកទ្វារ អន្តរជាតិចាំយាម សហការ ជាមន្ត្រីសុខាភិបាល ចត្តាឡឺស័ក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានចែកម៉ាស ដែលមានចំនួន២ម៉ឺន ជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលរកស៊ីប្រកបអាជីវកម្ម ចេញចូលនៅតាមច្រកទ្វារ អន្តរជាតិចាំយាម ហាលិកខេត្តត្រាត ដើម្បីការពារ ការចម្លងដោយសារជំងឺរលាកសួត បង្កដោយមេរោគម៉្យាង ឈ្មោះវីរុសកូរ៉ូណា ប្រភេទថ្មី ដែលកំពុងរាតត្បាត គ្រប់បណ្ដាប្រទេសមួយចំនួន ។

ការត្រួតពិនិត្យនិងចែកម៉ាស់ ដើម្បីការពារជំងឺឆ្លងវីរ៉ុសកូរូណា ប្រភេទថ្មីនេះ ក្រោមការដឹកនាំពីសំណាក់ លោកសុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិចាំយាម និងសហការជាមួយមន្ត្រីសុខាភិបាល ទាំងមន្ត្រីនគរបាលប្រចាំការ ច្រកទ្វារអន្តរជាតិចាំយាមផងដែរ។

លោក សុវណ្ណ ប៊ុនធឿន បានឲ្យដឹងថា នៅតាមមាត់ច្រកទ្វារ អន្តរជាតិចាំយាម លោកបានត្រៀមម៉ាក់ (mask)ចំនួន២ម៉ឺន សម្រាប់ចែកជូនភ្ញៀវជាតិអន្តរជាតិ និងប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូល នៅតាមមាត់ច្រកទ្វារអន្តរជាតិចាំយាម ឲ្យបានគ្រប់គ្នាមិនថា ក្មេងឬចាស់ឬអ្នករត់ម៉ូតូឌុបឡើយ នឹងធ្វើការពន្យល់ណែនាំពួកគាត់ ឲ្យមានការប្រុងប្រយ័ត្ន នឹងជំងឺរលាកសួត ដែលបង្កឡើង ដោយមេរោគម្យ៉ាង ឈ្មោះពីវីរ៉ុសកូរ៉ូណា ប្រភេទថ្មី ដែលកំពុងរាតត្បាតនៅប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនទៀត ។ ដូច្នេះយើងត្រូវរួមគ្នាជាមួយស្ថាប័ន មន្ទីរអង្គភាពនានា ដែលពាក់ព័ន្ធចុះត្រួតពិនិត្យពីបញ្ហានេះ នឹងធ្វើការអប់រំណែនាំឱ្យពួកគាត់ មានការប្រុងប្រយ័ត្ន ចំពោះជំងឺដ៏កាចសាហាវនេះ ដើម្បីការពារសុខភាពទាំងអស់គ្នា និងចៀសវាងការឆ្លង ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ហេតុដូច្នេះហើយយើងត្រូវធ្វើការណែនាំអប់រំ ឲ្យពួកគាត់មានវិធានការខ្ពស់ ដើម្បីការពារកុំឲ្យមានឆ្លងជំងឺរលាកសួត ដែលបង្កឡើង ដោយមេរោគវីរ៉ុសកូរូណានេះ ឲ្យសោះ ព្រោះមេរោគនេះ អាចសម្លាប់បានរហ័សណាស់ ។

លោកបានបញ្ជាក់ថា ចំពោះការចែកម៉ាស់ និង ការស្វែករកជម្ងឺរលាកសួត បង្កដោយមេរោគវីរុស កូរ៉ូណាក្រុមការងារ ប្រចាំការ នៅស្នាក់ការច្រកទ្វារ អន្តរជាតិចាំយាម លោកនឹងធ្វើជារឿងរាល់ថ្ងៃ រហូតដល់ជំងឺនេះមានសភាពស្ងប់ស្ងាត់ទៅវិញ ដោយមិនបានគិតពីផលលំបាកឡើយ ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិ ឆ្លងដែនតាមព្រំដែននេះ ហើយអ្វីដែលមានការសង្ស័យ មនុស្សណាម្នាក់ ដែលក្នុងលក្ខណះសង្ស័យក្រុមការងារ ត្រូវធ្វើការបញ្ជូនគាត់ទៅមន្ទីរពេទ្យបន្ទាន់ ដើម្បីត្រួតពិនិត្យ ឬព្យាបាលឲ្យបានលឿនបំផុត ។

លោកសូមឱ្យប្រជាពលរដ្ឋ ចូលរួបរួមការពារជម្ងឺរលាក់សួត បង្កដោយមេរោគវីរ៉ុស កូរ៉ូណាឲ្យបានគ្រប់គ្នា និងធ្វើការណែនាំពីក្រសួងអប់រំ ដើម្បីទប់ស្កាត់ ជម្ងឺប្រភេទនេះ កុំឲ្យឆ្លងនិងបងប្អូនត្រូវចេះ ថែរក្សាសុខភាពខ្លួនឯងបើមានការសង្ស័យ ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីត្រួតពិនិត្យនិងស្វែងមេរោគប្រភេទនេះ ៕

To Top