ភ្នំពេញ ៖ គ្រាន់តែក្រសួង សុខាភិបាលប្រកាសថា នៅកម្ពុជា មានករណីផ្ទុះ មេរោគកូរ៉ូណា(coronavirus)កើតឡើង១ករណី នៅក្រុងព្រះសីហនុនោះ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ សាលា ប៊ែលធី អន្តរជាតិ បានចែក ម៉ាស់សុវត្ថិភាពចំនួន ៦ ម៉ឺនម៉ាស់ ដល់សិស្សទាំង ២០ សាខារបស់ខ្លួន ។
ការចែកម៉ាស់នេះ ត្រូវបានបង្ហាញដោយគណនីហ្វេប៊ុក សាលាប៊ែលធី អន្តរជាតិ នាព្រឹកនេះ ដោយសរសេរថា ម៉ាស់សុវត្ថិភាពចំនួន ៦ ម៉ឺនម៉ាស់ បានរៀបចំរួចរាល់ហើយ នាព្រឹកនេះសម្រាប់ចែកជូនដល់សិស្សានុសិស្ស និង បុគ្គលិក នៃសាលាប៊ែលធី អន្តរជាតិ ទាំង២០សាខា ដើម្បីបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)។
ហ្វេសប៊ុក សាលាប៊ែលធី អន្តរជាតិ ក៏បានសរសេរទៀតថា សូមចូលរួមពាក់ម៉ាស់សុវត្ថិភាពទាំងអស់គ្នា ដើម្បីជួយទប់ស្កាត់ ការឆ្លងមេរោគកូរ៉ូណាថ្មី (2019-nCoV) ៕