ព័ត៌មានជាតិ

សម្តេច ស ខេង អះអាងថា ឆ្នាំ២០១៩ ដំណើរការអត្តសញ្ញាណកម្ម មានលក្ខណៈល្អប្រសើរ (វីដេអូ)

សម្តេច ស ខេង អះអាងថា ឆ្នាំ២០១៩ ដំណើរការអត្តសញ្ញាណកម្ម មានលក្ខណៈល្អប្រសើរ

សម្តេច ស ខេង អះអាងថា ឆ្នាំ២០១៩ ដំណើរការអត្តសញ្ញាណកម្ម មានលក្ខណៈល្អប្រសើរhttps://www.dap-news.com/national/2020/01/28/28485/

Posted by Dap_News_Website on Tuesday, January 28, 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអះអាងថា ទោះបីជាការអនុវត្តយុទ្ធសាស្ដ្រនៃផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៨ មានការយឺតយ៉ាវ បន្ដិចបន្តួចក៏ពិតមែន ក៏ប៉ុន្ដែសម្រាប់ឆ្នាំ២០១៩ដំណើរការអត្តសញ្ញាណកម្ម គឺមានភាពល្អប្រសើរ ។

នេះជាការលើកឡើង របស់សម្តេចក្នុងកិច្ចប្រជុំលើកទី៤គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។

រដ្ឋមន្រ្តីមហាផ្ទៃបន្តថា ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម ជាផែនការដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលមានទស្សនៈវិស័យ ក្នុងការដឹកតម្រង់ទិស លើការងារគ្រប់គ្រងទិន្ន័យ អត្តសញ្ញាណពលរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យាទំនើប នៅការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព នៃការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ។

សម្ដេចបន្ដថា សមិទ្ធផលនៃផែនការយុទ្ធសាស្ត្រនេះ នឹងជួយគាំទ្រកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អាស៊ាន លើការផ្លាស់ប្ដូរកម្លាំងពលកម្ម ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា ការស្វែងរក ឬកំណត់អត្តសញ្ញាណបុគ្គល។

សម្ដេចមានប្រសាសន៍ថា «តាមការកត់សំគាល់របស់ខ្ញុំ ការអនុវត្តគោលបំណងយុទ្ធសាស្ដ្រនីមួយៗ នៃផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម មានភាពយឺតយ៉ាវបន្ដិច នៅឆ្នាំ២០១៨។ ក៏ប៉ុន្ដែ ហាក់បីដូចជា មានដំណើរការល្អប្រសើរ នៅឆ្នាំ២០១៩»។

រដ្ឋមន្ដ្រីមហាផ្ទៃបន្ថែមថា បច្ចុប្បន្នប្រទេសធំៗជាច្រើន នៅលើសកលលោក កំពុងផ្ដោតយកចិត្តទុកដាក់ ក្នុងការពង្រឹងឲ្យមានប្រសិទ្ធិភាព ឬការគ្រប់គ្រង អត្តសញ្ញាណប្រជាពលរដ្ឋរបស់ខ្លួន និងធ្វើឲ្យប្រសើរឡើង ក្នុងការផ្ដល់សេវាសាធារណៈ តាមរយៈធ្វើទំនើបកម្ម លើប្រព័ន្ធគ្រប់គ្រងនៅការផ្លាស់ប្ដូរ ប្រព័ន្ធការងារពីការចុះបញ្ជីដោយដៃ ដូចជា ៖ អត្រានុកូលដ្ឋាន គ្រប់ការស្នាក់នៅ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនជាដើម ឲ្យទៅចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យា៕ ដោយ អេង ប៊ូឆេង

To Top