ព័ត៌មានជាតិ

ទស្សនៈស្តីពី យើងរួមគ្នាលើកស្ទួយស្វាយ កែវរមៀតខ្មែរ (វីដេអូ)

ទស្សនៈស្តីពី យើងរួមគ្នាលើកស្ទួយស្វាយ កែវរមៀតខ្មែរ

ទស្សនៈស្តីពី យើងរួមគ្នាលើកស្ទួយស្វាយ កែវរមៀតខ្មែរhttps://www.dap-news.com/national/2020/01/28/28742/

Posted by Dap_News_Website on Wednesday, January 29, 2020

​ស្វាយកែវរមៀត ត្រូវាបានប្រជាពលរដ្ឋខ្មែរមួយចំនួន ចូលចិត្តដាំ ដោយមានការទទួលស្គាល់ថា រសជាតិផ្លែរបស់វាក្រអូបឈ្ងុយឆ្ងាញ់ ពីព្រោះដាំតាមគោលការណ៍ ធម្មជាតិ និងសរីរាង្គ។ ឈ្មួញជនជាតិវៀតណាម និងថៃ បាននាំគ្នាមកប្រមូលទិញស្វាយកែវរមៀតខ្មែរ យកទៅលក់នៅលើទីផ្សារអន្តរជាតិ ពិសេសគឺនៅប្រទេសចិន ដែលជាច្រើនឆ្នាំកន្លងមកហើយតម្លៃរបស់វាគឺអាចធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធនិងអ្នកប្រកបមុខរបរនេះទទួលយកបានដោយរីករាយ ដែលនេះគឺជាមោទកភាពមួយទៀតរបស់ជាតិខ្មែរ។

​ប៉ុន្តែក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបានបើកចំហទីផ្សារកសិផលដល់ប្រទេសកម្ពុជា ជាពិសេសផ្លែស្វាយកែវរមៀតដោយនាំផ្ទាល់ទៅប្រទេសចិន ស្រាប់តែតម្លៃស្វាយកែវរមៀតធ្លាក់ថ្លៃយ៉ាងគំហុកដែលមិនធ្លាប់មានប្រវត្តិធ្លាក់ចុះដូចនេះឡើយ។ ដោយសារស្វាយកែវរមៀតខ្មែរ មានលក្ខណៈសម្បត្តិល្អ រាជរដ្ឋាភិបាលថៃ មានគម្រោងវិនិយោគដោយឲ្យកសិកររបស់ខ្លួនប្តូរមកដាំស្វាយកែវរមៀតនៅខេត្តស្រះកែវជាប់ព្រំដែនប្រទេសកម្ពុជា។ ចំណែកប្រទេសវៀតណាម ក៏គេមានមហិច្ឆតាចង់មកវិនិយោគវិស័យកសិកម្មលើដីខ្មែររាប់ម៉ឺន សែនហិកតា។

​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន កន្លងមកក៏ដូចបច្ចុប្បន្ន និងទៅអនាគត តែងតែយកចិត្តទុកដាក់ឲ្យតម្លៃទៅលើវិស័យកសិកម្ម និងប្រជាកសិករខ្មែរ ដែលយើងបានឃើញ គឺជានិច្ចជាកាល សម្តេចបានអញ្ជើញទៅបិទមហាសន្និបាតរបស់ក្រសួងកសិកម្មជារៀងរាល់ឆ្នាំ ហើយបានក្រើនរំលឹក ផ្តល់អនុសាសន៍ជាច្រើន។

ដូច្នេះ ដើម្បីកុំឲ្យជាតិខ្មែរបាត់បង់ផលប្រយោជន៍ កុំឲ្យប្រជាកសិករខ្មែរខាតបង់និងបាក់ទឹកចិត្ត​រួចលើកពានកសិផលឲ្យបរទេសធ្វើមានធ្វើបាន គឺក្រសួង មន្ទីរ ស្ថាប័ន សមាគម អ្នកជំនាញ អ្នកជំនួញ អ្នកវិនិយោគ និងកសិករដាំស្វាយកែវរមៀត ត្រូវរួមគ្នាលើកស្ទួយកិត្តិយសជាតិខ្មែរ មនុស្សខ្មែរ ជីវភាពគ្រួសារខ្មែរ និងស្វាយកែវរមៀតខ្មែរ ឲ្យល្បីល្បាញនៅលើទីផ្សារជាតិ និងអន្តរជាតិ​។ ចំពោះអ្នក និងក្រុមមានទុឆន្ទៈបំផ្លាញស្វាយកែវរមៀតខ្មែរ ផលប្រយោជន៍ខ្មែរ ធ្វើរបាយការណ៍មិនពិត ដែលជាចេតនា ឬ   អចេតនាធ្វើវិទ្ធង្សនាសេដ្ឋកិច្ចដោយបន្ថាប​តម្លៃ គឺគួរមានវិធានការ វែកមុខឲ្យមហាជនបានដឹង៕

To Top