ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ ឆ្នាំ២០២០ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ។
នៅក្នុងសន្និបាតបូកសរុប លទ្ធផលការងាររបស់ អាជ្ញាធរអគ្គិសនីកម្ពុជា ក៏មានការអញ្ជើញចូលរួមជាធិបតីភាព ពីសំណាក់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មន្ត្រីអគ្គិសនី និងម្ចាស់អាជ្ញាប័ណ្ណចែកចាយ អគ្គិសនីបន្តពីបណ្តាញជាតិ នៅតាមបណ្ដាខេត្ត-ក្រុងផងដែរ ។