ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បញ្ជាក់ជាថ្មីថា មិនដូរអធិបតេយ្យភាពកម្ពុជា ជាមួយជំនួយណាទាំងអស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាថ្មីថា នឹងមិនដូរអធិបតេយ្យភាពកម្ពុជា ជាមួយជំនួយណាទាំងអស់ ខណៈសហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយថា តើត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀត នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ បើសិនរកឃើញ ការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។

EBA បានធ្វើឲ្យកម្ពុជា ចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា ៧០០លានដុល្លារក្នុង១ឆ្នាំៗ ៕

To Top