ព័ត៌មានជាតិ

ប្រជាពលរដ្ឋ៤ភូមិ នៅសង្កាត់និរោធ និងសង្កាត់វាលស្បូវ ត្រេកអរ ទទួលបានភ្លើង បំភ្លឺផ្លូវចូល ទៅកាន់លំដ្ឋាន

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលចង់បានភ្លើងបំភ្លឺផ្លូវ ដើម្បីសុវត្ថិភាព ក្នុងការធ្វើដំណើរពេលយប់ ឥឡូវនេះត្រូវបានអាជ្ញាធរខណ្ឌ ផ្តល់ជូនហើយ ធ្វើអោយប្រជាពលរដ្ឋចំនួន៤ ភូមិរួមមានភូមិក្តីតាកុយ ភូមិវាលស្បូវ សង្កាត់វាលស្បូវ និងភូមិជ្រោយបាសាក់ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ សប្បាយចិត្តយ៉ាងខ្លាំង ។

និយាយរួមក្រោមដំបូលសន្តិភាព និងអរគុណសន្តិភាពរដ្ឋបាល ខណ្ឌច្បារអំពៅ បានជំរុញការអភិវឌ្ឍន៍ នៅមូលដ្ឋាន សមិទ្ធិផលថ្មីៗ បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដូចជា ផ្លូវបេតុងជាច្រើនខ្សែ ប្រព័ន្ធលូរំដោះទឹក អគារទីស្នាក់ការភូមិ ការពង្រឹងការងារសន្តិសុខ សង្គមដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប់ មិនអោយកើតមានបទល្មើស និងការងារចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ជាដើម ។

ឆ្លើយតបទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋផ្លូវបេតុងជិត១០ខ្សែបានស្ថាបនារួចរាល់ និងដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ រួមជាមួយប្រព័ន្ធលូរំដោះទឹក ជាមួយគ្នានេះភ្លើងបំភ្លឺង អមសង្ខាងផ្លូវក៍ដាក់អោយដំណើរការផងដែរ នៅមានសមិទ្ធិផលថ្មីៗជាច្រើនទៀត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ។

បន្ទាប់ពីទទួលបានសមិទ្ធិផលថ្មីៗ ដូចជាផ្លូវបេតុង ប្រព័ន្ធលូរំដោះទឹក ភ្លើងបំភ្លឺអមសង្ខាងផ្លូវ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ ប្រជាពលរដ្ឋបានសំដែង នូវការអបអរសាទរ សប្បាយរីករាយ និងថ្លែងអំណរគុណដល់រដ្ឋបាលខណ្ឌច្បារអំពៅ ដែលខិតខំជំរុញការអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានអោយមានការរីកចម្រើន ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាសមិទ្ធិផលថ្មីៗ ដែលបានកើតឡើងទុកប្រើប្រាស់រយៈពេលយូរ ជាពិសេសអរគុណសន្តិភាព រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ គឺជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាជំរុញការអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ និងសង្កាត់ អោយមានការរីកចម្រើនថែមទៀត ៕

To Top