ព័ត៌មានជាតិ

ការដ្ឋានសំណង់មួយកន្លែង បានដាក់រថយន្តបាញ់បេតុង បិទផ្លូវទាំងស្រុង ត្រូវអាជ្ញាធរខណ្ឌចំការមនចុះ ផ្អាក

ភ្នំពេញ ៖ ក្រុមការងារចម្រុះ ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ ចុះផ្អាកសំណង់អគារ ស្នាក់នៅរួម ស្ថិតនៅផ្លូវ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ដែលបានដាក់រថយន្តបាញ់បេតុង បិទផ្លូវទាំងស្រុង បង្កអោយមានការក្តៅក្រហាយ ដល់អ្នកធ្វើដំណើរ និងរំខានការរស់នៅ របស់ប្រជាពលរដ្ឋជិតខាង ។

ខណៈចុះផ្អាកនោះដែរ ខាងភាគីម្ចាស់អគារនោះ ពុំមានបង្ហាញលិខិតច្បាប់ពាក់ព័ន្ឋ នឹងការសុំច្បាប់បិទផ្លូវ ដើម្បីសាងសង់ឡើយ ទើបអាជ្ញាសម្រេចអោយផ្អាក ដំណើរការសាងសង់ បណ្តោះអាសន្ន ។

ក្នុងនោះ លោក អាំង សិរីពិសិដ្ឋ បានណែនាំអោយម្ចាស់ អគារមិនអោយមានការចាក់បេតុងបិទផ្លូវពេលថ្ងៃជាដាច់ខាត ។ ហាមមិនអោយកម្មករស្នាក់នៅ ក្នុងអគារខុនដូរ ។ ពេលបញ្ចន់ការដ្ឋាន ត្រូវស្តារប្រព័ន្ឋលូអោយស្អាត និងមិនត្រូវទុកដាក់សម្ភារៈកាកសំណល់ សំណង់លើចិញ្ចើមផ្លូវ នាំអោយប៉ះពាល់ដល់អ្នកដំណើរថ្មើ ។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ដោយពិនិត្យឃើញជាក់ស្តែងដូច្នេះ ក្រុមការងារចម្រុះសម្រេចផ្អាកជាបណ្តោះអាសន្ន រង់ចាំក្រុមហ៊ុនបង្ហាញច្បាប់អោយបានគ្រប់គ្រាន់ ទើបអនុញ្ញាតអោយបន្តសាងសង់ ។

To Top