ភ្នំពេញ ៖ កម្ពុជានិង៣ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន បានរួមគ្នាផ្លាស់ប្តូរយោបល់ ដើម្បីរកដំណោះស្រាយ សម្រាប់ពលករ ដែលជួបបញ្ហការជួញដូរមនុស្ស ទៅប្រទេសផ្សេងទៀត ព្រោះការជួញដូរមនុស្សនៅតែបន្តកើតមាន។
ប្រទេសទាំង៣នោះរួមមាន ៖ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស(គ.ជ.ប.ជ) បានឲ្យដឹងបន្ទាប់ពីបញ្ចប់ជំនួប រវាងសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងតំណាងប្រទេស ដែលបានបញ្ជូនពលករចំណាកស្រុក នៅនារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា «ពួកយើងបានជួបពិភាក្សាគ្នា អំពីពលករដែលបានបញ្ជូន ទៅក្រៅប្រទេស ហើយនាំគ្នាដោះស្រាយរួម និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីកាត់ភាពរងគ្រោះរបស់ពលករ ដែលបានទៅធ្វើការងារនៅក្រៅប្រទេស»។
កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ព្រមទាំងអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) បានបើកសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុក ដោយសុវត្ថិភាព ដែលបានបញ្ជូនពលករចំណាកស្រុកគេ ។ សិក្ខាសាលានេះ ដើម្បីបន្តស្វែងរកដំណោះស្រាយបន្ថែម ចំពោះប្រជាជនរបស់ខ្លួន ដែលបានបញ្ជូននិងលួចទៅធ្វើការនៅប្រទេស។ សិក្ខាសាលានេះ ធ្វើឡើង២ថ្ងៃចាប់ពីថ្ងៃទី៤-៥ កុម្ភៈ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ ដោយ៖ អេង ប៊ូឆេង