ព័ត៌មានជាតិ

ប្រាសាក់ជួយ សម្រួលដល់ការចាត់ចែង អាជីវកម្មរបស់អតិថិជន

ភ្នំពេញ៖ ស្របយុគសម័យ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញមួយ ក្នុងចំណោមធនាគារធំៗ ទាំង៥ នៅកម្ពុជា ដាក់ឱ្យប្រើប្រាស់មុខងារ «ស្កេន-ទូទាត់ តាម QR Code» ដោយប្រើ តាមទូរស័ព្ទដៃ របស់អតិថិជនបានភ្លាមៗ នៅតាមហាងលក់ទំនិញ និងសេវានានាជាច្រើន យ៉ាងងាយស្រួល ដោយមិនចាំបាច់ ប្រើសាច់ប្រាក់ និងមិនអស់កម្រៃសេវា។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា មុខងារ ស្កេន-ទូទាត់ នេះអាចឱ្យអតិថិជន ផ្ទេរ និងទទួលប្រាក់តាមរយៈការស្កេន QR Code ដែលមាននៅលើកម្មវិធីសេវាធនាគារចល័តប្រាសាក់ ដើម្បីសម្រួលដល់ការចាត់ចែងសាច់ប្រាក់ក្នុងការប្រកបអាជីវកម្មរបស់អតិថិជន ឬ ទូទាត់លើថ្លៃទំនិញនិងសេវាតាមហាងនានាដែលមានដំឡើង QR Code នៅទូទាំងកម្ពុជា ដោយមិនចាំបាច់ចំណាយលើការថ្លៃសេវា។

គ្រប់អតិថិជន ទទួលបានការរីករាយក្នុងការ ស្កេន-ទូទាត់ តាមរយៈការបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះជាមួយនឹងអត្រាការប្រាក់បញ្ញើសន្សំខ្ពស់។

ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដែលផ្ដល់ដំណោះស្រាយសេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ 10 ម៉ឺនដុល្លារក្នុង 1 ថ្ងៃដោយមិនគិតកម្រៃសេវា សេវាឥណទាន ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកជិត 9,000 នាក់។

To Top