កំពង់ធំ៖ លោក អ៊ីវ ធាន កសិករវ័យ៥២ឆ្នាំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានប្រាក់ចំណូលមិនទៀង ហើយត្រូវទំនុកបម្រុងកូន៤នាក់ផង បានឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់៥០លានរៀល។
លោក អ៊ីវ ធាន បានរៀបរាប់ថា៖ «សព្វថ្ងៃអាណិតដល់កូនប្រុសពៅខ្លាំងជាងគេ។ មួយថ្ងៃៗ គាត់ប្រឹងប្រែងរៀនសូត្រណាស់ មិនថាក្តៅ ឬត្រជាក់។ សាលារបស់គ្នានៅចម្ងាយជិត១០គីឡូម៉ែត្រពីផ្ទះក៏ដោយ ក៏កូនម្នាក់នេះខិតខំតស៊ូជិះកង់ទៅរៀនរាល់ថ្ងៃ។ ដូច្នេះហើយអ្វី ដែលខ្ញុំគិតនឹងធ្វើមុនគេជាមួយទឹកប្រាក់៥០លានរៀលនេះ គឺទិញម៉ូតូ១គ្រឿងសម្រាប់គាត់ ដើម្បីសម្រាលភាពនឿយហត់របស់គាត់ខ្លះ»។
វាពិតជារឿងលំបាកក្នុងការសន្សំប្រាក់ទិញអ្វីម្យ៉ាង ដែលមានតម្លៃខ្ទង់ពាន់ដុល្លារឡើងទៅ។ នេះជារឿងពិតរបស់លោក អ៊ីវ ធាន ដែលជាអតិថិជនឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់៥០លានរៀល ។
លោកបន្តទៀតថា៖ «ប្រាក់ដែលនៅសល់នឹងត្រូវយកទៅជួសជុលផ្ទះធ្វើដំបូល ជញ្ជាំង និង សសរឲ្យរឹងមាំជាងសព្វថ្ងៃបន្តិច ព្រោះផ្ទះរស់នៅរាល់ថ្ងៃនេះ វាចាស់ខ្លាំងមែនទែន អាយុប្រមាណ៣០ឆ្នាំហើយ»។
លោកបញ្ជាក់ដែរថា រង្វាន់នេះជាសំណាងដែលលោកមិននឹកស្មានដល់ព្រោះប្រាក់៥០លានរៀលនេះច្រើនខ្លាំងណាស់សម្រាប់លោក។
ពិសាដោយការទទួលខុសត្រូវ!