ព័ត៌មានជាតិ

នាយអាវុធហត្ថ រាជធានីភ្នំពេញម្នាក់ សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យច្រើនថ្ងៃ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខជាលើកទី២

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថ រាជធានីភ្នំពេញ ជាច្រើនរូប នៅរសៀលថ្ងៃអង្គារ ទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ មន្ត្រីអាវុធហត្ថ ០១រូប ដែលមានជម្ងឺធ្ងន់ធ្ងរ ចូលសម្រាក ព្យាបាល ជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត តាំងពីពាក់កណ្តាលខែមករាមក គឺលោកវរសេនីយ៍ទោ អៀង សាក់ឡូ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

ផ្ទាំងពាណិជ្ជកម្ម

នេះជាលើកទី២ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះទៅសួរសុខទុក្ខ លោក អៀង សាក់ឡូ ដោយផ្ទាល់ និងបានធានារ៉ាប់រង លើថ្លៃសេវាព្យាបាលទាំងស្រុង ។
ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានឆ្លៀតសួរសុខទុក្ខ ដល់អ្នកជំងឺម្នាក់ផ្សេងទៀត ដែលនៅសម្រាកក្បែរគ្នា និងបានជូនថវិកា ដល់អ្នកជម្ងឺម្នាក់នោះចំនួន ២០ ម៉ឺនរៀល ព្រមទាំងភេសជ្ជ: ២ កែសផងដែរ ៕

To Top