ភ្នំពេញ៖ ក្នុងសប្តាហ៍ទី១ (គិតពីថ្ងៃទី០១ ដល់ថ្ងៃទី០៧) ដើមខែកុម្ភៈ ឆ្នាំ២០២០នេះ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមបំពេញការងារ មនុស្សធម៌មួយចំនួន ក្នុងសង្គមក៏ដូចជា ក្នុងអង្គភាពផ្ទាល់ ជាក់ស្តែងរួមមាន៖
១/ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្តល់នូវថវិកានិងគ្រឿងឧបភោគបរិភោគ ជួយដល់អ្នកទីទាល់ក្រ ចាស់ជរាទុរគត់ និងសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺ សរុបរួមមាន ថវិកាចំនួន ២៣លានរៀល (២៣,០០០,០០០៛), អង្ករ ៣១ការ៉ុង រួមជាមួយ ទឹកសុទ្ធ, ភេជ្ជៈ, ទឹកត្រីទឹកស៊ីអីវ និង ផ្លែឈើស្រស់ ជាច្រើនទៀត ដូចខាងក្រោម៖
-បានដឹកនាំក្រុមការងារ និងនាំយក ថវិកា 10 លានរៀល ទឹកសុទ្ធ 4 កែស ភេសជ្ជ: 4 កែស ចុះសួរសុខទុក្ខលោកស្រី ពុធ វណ្ណ: ចៅសង្កាត់រងទី១ សង្កាត់ព្រែកកំពឹស ដែលមានជម្ងឺធ្ងន់ធ្ងរ ( មហារីកសុដន់ ) សម្រាកនៅគេហដ្ឋាន រងចាំបាច់គីមីគ្រប់ចំនួន៦ដង (២១ថ្ងៃបាញ់ម្តង) រួចទើបធ្វើការវះកាត់។
-បានដឹកនាំក្រុមការងារ និងនាំយកថវិកា ២លានរៀល ទឹកសុទ្ធ០៤កែស ភេសជ្ជៈ ០៤កែស ផ្លែឈើស្រស់១កន្ត្រក ចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។
-បានដឹកនាំការងារ និងនាំយកថវិកា ៦លានរៀល ទឹកសុទ្ធ០៤កែស ភេសជ្ជៈ ០៤កែស ផ្លែឈើស្រស់១កន្ត្រក ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ អៀង សាក់ឡូ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដែលមានជម្ងឺធ្ងន់ធ្ងរ និងកាត់ជើងម្ខាង សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ព្រមជាមួយគ្នានោះ បានជូនថវិកា ២០ម៉ឺនរៀល ភេសជ្ជ: ២កែស ជូនដល់អ្នកជម្ងឺម្នាក់ ផ្សេងទៀត ដែលនៅសម្រាកក្បែរគ្នា ជាមួយលោកវរសេនីយ៍ទោ អៀង សាក់ឡូ។
-បានចាត់ក្រុមការងារនាំយកថវិកា ២លានរៀល ទឹកសុទ្ធ ៤ កែស ភេសជ្ជ: ៤កែស ផ្លែឈើស្រស់ ១កន្ត្រក ចុះសួរសុខទុក្ខដល់ លោកអនុសេនីយ៍ឯក ជា ច័ន្ទឡា ជំនួយការការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ។
- បានចាត់ក្រុមការងារ នាំយកថវិកា សរុប ២លាន៤០ម៉ឺនរៀល និងអង្ករ២៨ការ៉ុង ជារៀងរាល់ខែ ប្រគល់ជូនគ្រួសារ ទីទាល់ក្រនិងទុរគត់ជន ចំនួន១៦គ្រួសារ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
- បានចាត់ក្រុមការងារ នាំយកថវិកា ២០ម៉ឺនរៀល អង្ករ ១ការ៉ុង ជារៀងរាល់ខែ ប្រគល់ជូន គ្រួសារទីទាល់ក្រ ១គ្រួសារនៅ សង្កាបគោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
-បានចាត់ក្រុមការងារ នាំយក ថវិកា ៤០ម៉ឺនរៀល, អង្ករ ០២ការ៉ុង, ទឹកសុទ្ធ០២កែស, ទឹកត្រីទឹកស៊ីអ៊ីវ ០២យួរ ទៅចូលរួមរំលែកទុក្ខ និងចូលបុណ្យសពទី១៥៥ នៃគ្រួសារពលរដ្ឋក្នុង សង្កាត់ព្រែកកំពឹស ដោយមិនមានការរើសអើង។ សពឈ្មោះ ស សង្ហា ភេទប្រុស អាយុ៤៩ឆ្នាំ ទទួលមរណភាពដោយជម្ងឺគាំងបេះដូង។
២/លោកវរ:សេនីយ៏ឯក ព្រំ សក្ដា័ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ អមដំណើរ ដោយ មេបញ្ជាការរង និងសមាជិក អាវុធហត្ថខណ្ឌសែនសុខ ជាច្រើនរូប បានចុះសួរសុខទុកលោកវរ:សេនិយ៏ត្រី ប៉ែន សុភក្រ័ មេបញ្ជាការរង អាវុធហត្ថខណ្ឌ សែនសុខ ដែលបានសម្រាកព្យាបាលជម្ងឺ នៅមន្ទីពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ និងបាននាំយកថវិកា ចំនួន ១,២០០,០០០៛., ទឹកសុទ្ធចំនួន០២កែស., ទឹកដោះគោ០៣យួរ ជាអំណោយសួរសុខទុក្ខ៕