ព័ត៌មានជាតិ

ស្នងការខេត្តកណ្តាលថ្មី ក្រើនរំលឹកប៉ុស្តិ៍នគរបាល បើកទ្វារដោះស្រាយឲ្យ ពលរដ្ឋ២៤ លើ២៤ ម៉ោង

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលទើបតែឡើងកាន់ដំណែងនាពេលថ្មីៗនេះ បានក្រើនរំលឹក ក៏ដូចជា ដាស់តឿនដល់គ្រប់ប៉ុស្តិ៍នគរបាលនៅទូទាំង ខេត្តត្រូវបើកទ្វារចំហរដើម្បីទទួល ដោះស្រាយបញ្ហារបស់គ្រប់២៤ម៉ោង ។

ក្នុងឱកាសដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គោរពទង់ជាតិកម្ពុជានៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងថា កងកម្លាំងទាំងអស់ត្រូវចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ពិសេសប៉ុស្តិ៍នគរបាលត្រូវបើកទ្វារ២៤ម៉ោងលើ២៤ម៉ោង ។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តកណ្តាល ក៏បានធ្វើការណែនាំដល់កងកម្លាំង ទាំងអស់យកចិត្តទុកដាក់ខ្ពស់គោរពវិន័យ ដូចជាការស្លៀកពាក់ កាត់សក់ខ្លីជាប្រចាំ ។ ជាពិសេសអនុវត្តឲ្យបានម៉ឺង ម៉ាត់នូវបទបញ្ជារបស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

To Top