ភ្នំពេញ : ដំរីញីមួយក្បាល មិនដឹងដើរធ្លាក់អន្លង់ តាំងពីពេលណា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ដល់កម្លាំង សមត្ថកិច្ចជួយអន្តរាគមន៍ សង្គ្រោះជាបន្ទាន់ នៅម៉ោង១០ព្រឹកថ្ងៃ ទី១០ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចចម្ការប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្នុងកិច្ចអន្តរាគមន៍ កម្លាំងជំនាញសហការគ្នា បានយករថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានស្រុកកែវសីមា ជួយបាញ់ទឹក និងបាននាំគ្នាជីកដីធ្វើផ្លូវ ដើម្បីជួយឲ្យដំរីបានឡើងរួច ។ បច្ចប្បន្នដំរីញីមួយនេះ បានរួចចេញពីអន្លង់ដោយសុវត្ថិភាព ដោយកម្លាំងបានផ្តាល់ ជាចំណីដើម្បីបំប៉នកម្លាំង និងព្រលែងចូលព្រៃធម្មជាតិវិញ ៕