នយោបាយ

សម្តេចតេជោ៖ ពលរដ្ឋខ្មែរភ័យខ្លាច ជំងឺកូរ៉ូណា ដោយសារពួកជនអគតិ បំផុស និងញុះញង់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ជំងឺកូរ៉ូណា មិនទាន់ឆ្លងមកពលរដ្ឋកម្ពុជា តែពលរដ្ឋភ័យខ្លាច ដោយសារមកពីពួកអគតិ និងជនខិលខូចមួយចំនួន បំផុតចលនានិងញុះញង់ អំពីជំងឺនេះ។

ជាមួយគ្នានេះ សម្តេច បានកោតសរសើរ ក្រសួងសុខាភិបាល និងអាជ្ញាធរ​ចាត់វិធានការណ៍ ការពារវីរុសកូរ៉ូណាថ្មី។ សម្តេចថា មកដល់ពេលនេះ កូរ៉ូណា ត្រូវបានបញ្ចប់ នៅកម្ពុជា ដោយសារការព្យាបាល ជំងឺជនជាតិចិនម្នាក់ មានជំងឺនេះ បានជាសះស្បើយ។

សម្តេចថា បើតាមគម្រោងជនជាតិចិន ចាកចេញពីកម្ពុជា នៅថ្ងៃ១១ កុម្ភៈនេះ ដោយបានយកចិត្តទុកដាក់ ចំពោះគាត់៕

To Top