ភ្នំពេញ ៖ ស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានប្រកាស ឲ្យពលរដ្ឋ ពលករ និងនិស្សិតខ្មែរ ដែលកំពុងនៅទីនោះ កុំទៅទៅតំបន់ចំនួន៥ ខណៈមានមនុស្សចំនួន ២៧នាក់ បានឆ្លងជំងឺវីរុសកូរ៉ូណាថ្មី ។
ក្នុងនោះគួរជៀសវាងកុំទៅទីប្រជុំជន បើគ្មានការចាំបាច់ ហើយត្រូវពាក់ម៉ាស់ រាល់ពេលធ្វើដំណើរ នៅទីសាធារណៈផងដែរ៕